-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, July 9, 2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាមានសក្តានុពលជាច្រើន ដើម្បីថែរក្សាវិនិយោគិនដែលមានស្រាប់ និងបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ដោយសារទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពរនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យកម្ពុជា មានសក្តានុពលជាច្រើនដើម្បីថែរក្សាអ្នកវិនិយោគិនដែលមានស្រាប់ឱ្យបន្ត និងពង្រីកការវិនិយោគបន្ថែម និងអាចបន្តទាក់ទាញវិនិយោគិនថ្មីៗ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបានថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើសន្នីសីទសារព័ត៌មា​នស្តីពីលទ្ធផលនៃកិច្ចចរចាពន្ធបដិការរបស់អាមេរិក ដែលកម្ពុជាសម្រេចបាន ៣៦ភាគរយ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មិនមែនមានត្រឹមតែវិធានការការពារអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជានោះទេ មានទាំងវិធានការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ»។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា សម្រាប់សក្តានុពលរបស់កម្ពុជាមានដូចជា៖ កម្ពុជាជាប្រទេសមានសុខសន្តិភាព មានស្ថេរភាពរនយោបាយ មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច មានប្រជាពលរដ្ឋដែលមានវ័យក្មេងជាង ៦០ភាគរយ ក្រោយអាយុ ៣៥ឆ្នាំ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ជាប្រទេសនៅក្នុងតំបន់មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ មានភូមា និងភាគខាងត្បូងរបស់ប្រទេសចិន ខេត្តយូណាន ដែលមានប្រជាពលរដ្ឋ ២៥០លាននាក់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់ទុននៅកម្ពុជា មិនមែនដាក់ទុនបម្រើតែប្រជាពលរដ្ឋ ១៧លាននាក់របស់កម្ពុជានោះទេ គឺបម្រើទីផ្សារអាស៊ាន ៦៧០លាននាក់ ដាក់ទុននៅកម្ពុជា គឺបម្រើទីផ្សារ RCEP អាស៊ាន ១០ប្រទេស+ ចិន កូរ៉េ ជប៉ុន អូស្ត្រាលី យ៉ូហ្សែឡែន ដែលមានប្រជាពលរដ្ឋ ២.៣ពាន់លាននាក់។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា សម្រាប់កម្ពុជា ច្បាប់វិនិយោគគឺមានការលើកទឹកចិត្តល្អច្រើនជាងគេនៅក្នុងតំបន់អាស៊ាន នឹងបានបើកទូលំទូលាយឱ្យអ្នកវិនិយោគដាក់ទុនលើគ្រប់វិស័យទាំងអស់ ហើយអាចដាក់ទុន ១០០% បាន ខណៈដែលប្រទេសមួយចំនួនមិនបានអនុញ្ញាតឱ្យជនបរទេសដាក់ទុនលើគ្រប់វិស័យ ១០០% នោះទេ ដែលនេះហើយជាសក្តានុពលរបស់អ្នកវិនិយោគមកដាក់ទុននៅកម្ពុជា។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក៏មានវិធានការគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយតម្លៃផលិតផលផលិតនៅកម្ពុជា កាត់បន្ថយតម្លៃលើការចំណាយ និងកាត់បន្ថយពេលវេលាគ្រប់បែបយ៉ាងទាំងអស់ ដើម្បីថែរក្សាអ្នកដែលមានរោងចក្រនៅកម្ពុជា ឱ្យបានបន្ត និងពង្រីកការវិនិយោគបន្ថែមទៀត។

គួរបញ្ជាក់ថា សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទុនវិនិយោគជិត ៦ពាន់លានដុល្លារ លើ ៣៧៣គម្រោងដែលបានអនុម័តរួចរាល់ ខណៈដែលនៅក្នុងដៃមានជាង ៦០គម្រោងទៀត ដែលមានទុនវិនិយោគជាង ១.៥ពាន់លានដុល្លារទៀត ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តពិនិត្យ និងអនុម័ត៕

0 comments:

Post a Comment