-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, November 27, 2021

នាយករដ្ឋមន្ត្រីថៃ៖ ASEM នឹងពង្រីកជើងមេឃដល់យុវជនក្នុងការយល់ដឹង ហើយក៏ជាគន្លឹះ ក្នុងការផ្លាស់ប្តូរពិភពលោក

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានគូសបញ្ជាក់ថា កិច្ចប្រជុំ ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងពង្រីកជើងមេឃដល់យុវជនក្នុងការយល់ដឹង ហើយយុវជនគឺជាគន្លឹះក្នុងការផ្លាស់ប្តូរពិភពលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម(JOINT PRESS CONFERENCE) នៃពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) ឯកឧត្ដម ប្រាយុទ្ធ ចាន់ អូចា(Prayut Chan-O-Cha) នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា ផ្នែកឌីជីថលនឹងពង្រីកជើងមេឃដល់យុវជនក្នុងការយល់ដឹង ហើយយុវជនគឺជាគន្លឹះក្នុងការផ្លាស់ប្តូរពិភពលោក។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបន្ដថា ក្នុងនាមជាប្រទេសដែលធ្វើការសម្របស្រួលប្រទេសក្នុងតំបន់អាស៊ាន សូមអបអរសាទរកម្ពុជាចំពោះការរៀបចំដោយជោគជ័យ ASEM លើកទី១៣ ដែលទទួលបានជោគជ័យក្នុងបរិបទដល់ប្រឈមដោយជំងឺកូវីដ១៩។ ឯកឧត្ដមបានបន្ដថា កិច្ចប្រជុំនេះបង្ហាញឱ្យប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីបង្ហាញពិភពលោកឱ្យមានប្រក្រតីភាពធម្មតាដោយមានតុល្យភាព។ ទន្ទឹមនេះ មេដឹកនាំ ASEM បានបង្ហាញបំណងរួមក្នុងការធ្វើការរួមគ្នាលើពហុភាគីនិយមផងដែរ។ ឯកឧត្ដមបានលើកឡើងទៀតថា ប្រសិនបើយើងសំឡឹង២០ឆ្នាំ មកក្រោយ នៅពេលថៃធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ASEM គឺបរិបទដែលជួបប្រទះក្នុងអាស៊ី និងអឺរ៉ុបគឺបានផ្លាស់ប្តូរយ៉ាងច្រើន។ ឯកឧត្ដមបានអះអាងថា គ្មានប្រទេសណាមួយដោះស្រាយបញ្ហាប្រឈមដោយម្នាក់ឯងនោះទេ ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងដូចជាជំងឺកូវីដ ១៩ ឬជម្លោះអន្តរជាតិក្តី។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបន្ថែមថា“យើងត្រូវរួមគ្នាធ្វើសហប្រតិបត្តិការតាមរយៈយន្តការពហុភាពបើទោះបីប្រទេសធំ ឬតូចក្តីត្រូវផ្តល់ឱកាស ដែលកសាងនូវការយល់ដឹងពីគ្នាដោយទំនុកចិត្ត និងផ្តល់ប្រយោជន៍ គ្នាទៅវិញទៅមក។ ខ្ញុំជឿថាវិធីពង្រឹងពហុភាគីនិយមគឺខិតខំពង្រឹងតុល្យភាពនៃកិច្ចការទាំងក្នុងទំនាក់ទំនងអន្តរជាតិ និងដំណោះស្រាយបញ្ហាសកល”។

ឯកឧត្ដមនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កិច្ចប្រជុំ ASEM មានផលប្រយោជន៍ចំនួន៣គឺ៖ ១. ASEM នឹងជួយធានានូវការស្តារសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩ដែលមានលក្ខណៈបរិក្ខារ ប្រកបដោយនិរន្តេភាព។ ឯកឧត្ដមជឿជាក់ថា កិច្ចប្រជុំនេះ នឹងធ្វើឱ្យតំបន់ទាំងពីរ(អឺរ៉ុប-អាស៊ី) កសាងប្រក្រតីភាពថ្មីមួយតាមវិទ្យាសាស្ត្រ និងនវានុវត្តន៍។ ២. ASEM នឹងជួយតំបន់ទាំងពីរ អាស៊ី និងអឺរ៉ុប ឱ្យខិតជិតគ្នា ក្នុងនោះជួយឱ្យរស់ឡើងវិញនូវវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និង ៣. ASEM នឹងជួយលើផ្នែកកិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលក្នុងយុគសម័យប្រក្រតីភាពដែលផ្តល់ប្រយោជន៍ដល់យុវជន៕ដោយ៖ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara




0 comments:

Post a Comment