-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, July 10, 2025

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍គន្លឹះជាអាទិភាព ៤ចំណុច សម្រាប់កិច្ចការកែទម្រង់ច្បាប់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់អនុសាសន៍គន្លឹះជាអាទិភាព ៤ចំណុច សម្រាប់កិច្ចការកែទម្រប់ច្បាប់។

ការផ្ដល់អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញប្រកាសដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃ កម្មវិធី កែទម្រង់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព។

អនុសាសន៍គន្លឹះជាអាទិភាពទាំង៤ចំណុច ដែលបានដាក់ចុះដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកិច្ចការកែទម្រង់ច្បាប់នោះរួមមាន៖

ទី១៖ គ.ក.ច. និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការចាប់ផ្តើមរៀបចំនីតិវិធីដាក់ឲ្យដំណើរការគណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារ កែទម្រង់ច្បាប់ នៃក្រសួង ស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ឲ្យសម្រេចជាលទ្ធផលជាក់ស្ដែង ស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាមជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល។

ទី២៖ គ.ក.ច. និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឲ្យដំណើរការគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែង នៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាពឬឯកភាពនៃការអនុវត្តច្បាប់។ ទន្ទឹមនេះ គណៈកម្មាធិការដឹកនាំការកទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឲ្យដំណើរការគណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីធានាសង្គតិភាព និងឯកភាពនៃការប្រើប្រាស់ពាក្យច្បាប់ និងភាសាច្បាប់ ទាំងសម្រាប់នីតិសាមញ្ញ និងនីតិវិសេស។

ទី៣៖ គ.ក.ច. ត្រូវចាត់ចែងរៀបចំ និងដាក់ឲ្យអនុវត្ត នូវមគ្គទេសក៍នៃសិល្បសាស្ត នីតិកម្ម ឬនីតិនិពន្ធវិទ្យា (Guide de Légistique) និងមគ្គទេសក៍ នៃក្រមូបនីយកម្ម ឬនីតិក្រមវិទ្យា (Guide de Codistique) ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាព នៃការពិនិត្យ លើការតាក់តែងខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំព្រាងដោយក្រសួង ស្ថាប័នជំនាញ និងចងក្រង ជាកម្រងច្បាប់ ឬនីតិក្រម ទៅតាមវិស័យច្បាប់ជំនាញនីមួយៗ ប្រកបដោយតក្កវិជ្ជាគតិយុត្ត និងនវានុវត្តន៍នីតិសាស្ត្រ (Legal innovation)។

ទី៤៖ គ.ក.ច. ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល៕

0 comments:

Post a Comment