-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 25, 2021

កិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនឹងដំណើរការក្នុងទម្រង់និម្មិត្តដោយសារស្ថានភាពជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ:ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

ការិយាល័យនាយករដ្ឋមន្រ្តីរបស់ប្រទេសប្រ៊ុយណេបានបញ្ជាក់កាលពីថ្ងៃទី២៣ ខែតុលាថា ប្រទេសប្រ៊ុយណេនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុងទម្រង់និម្មិត្តតាមរយៈសន្និសីទវីដេអូចំនួន១១ នៅថ្ងៃទី២៦-២៨ ខែតុលា ចំពេលមានការព្រួយបារម្ភអំពីស្ថានភាពជំងឺកូវីដ-១៩ ដែលមិនទាន់ដោះស្រាយបាននៅទូទាំងតំបន់។

យោងតាមការបញ្ជាក់នោះបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងត្រៀមរៀបចំ យើងរីកចម្រើន» ត្រូវបានគេរំពឹងថានឹងពិភាក្សាទៅលើរបៀបវារៈមួយចំនួន ដូចជាការពង្រឹងបន្ថែមទៀតនូវភាពធន់នៃសហគមន៍អាស៊ានឆ្ពោះទៅរកការស្តារឡើងវិញក្នុងតំបន់ពីជំងឺរាតត្បាតកូវីដ-១៩ ការពង្រឹងការត្រៀមខ្លួនរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមរួម ការចាប់យកឱកាសថ្មីក្នុងការស្វែងរកភាពរុងរឿងរួម និងរក្សាកិច្ចសហប្រតិបត្តិការឆ្ពោះទៅសម្រេចបាននូវគោលដៅរយៈពេលវែងរបស់តំបន់។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមដោយបណ្តាមេដឹកនាំអាស៊ាន និងដៃគូសន្ទនាដែលរួមមាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងរុស្ស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment