ខេត្តរតនគិរី÷ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការពារអាយុជីវិតរបស់ជនរងគ្រោះ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកលំផាត់ ខេត្តរតនគិរី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផល ប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសរសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់ តាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា បច្ចុប្បន្នគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ បានយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅ ដែលរងការគំរាមកំហែង ដោយទឹកជំនន់ទូទាំងខេត្តរតនគិរី ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLy9ZQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--10b578d8ab840fc2e8d050be8cfd7c9afac48557/AED10F4D-CB6F-4B5C-AFDE-5E4C0E9.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3ZZQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--870001ee94d9f4091f090352b38e08c78498a551/29A93504-3972-4965-85AD-3BC8975.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3JZQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b79b18aef10318b514742c608f336262220cdc35/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/22F4DB01-5EC7-4D72-A2F5-BAA3DE8.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL25ZQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--252f0ca1427b28e0b5fb2d6452b61bff7c0864f3/4AC25268-6FFF-4C71-A62B-C161D05.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL2pZQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--fa427153cf6e99394b569ffb8433fa1b4b1108bf/2B152CD6-30B6-4224-AABA-7661BE4.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzdZQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d3b0bd55f18d0c6435768bd4c85dc30d5f72d729/979A1E1A-22E9-4C75-AFE2-0E11919.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0haQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2fe4223a56aa1e7e4a5b67aba33ffc6549c918a5/4F0074B9-3DCB-4DB8-985F-E00D3DB.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0RaQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--246b1d424a9753ab4cf34f48881fe2d3187f2c1d/8F5B0B56-0CFC-4E4D-B7CE-FE69290.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0xaQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d0f09380e6bc090a37661dcae0b7bbb43a1da4a3/AB3EA972-7E6D-423B-9FC9-AA254D1.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd1BaQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b9100121071abe1d0844e1e81e73b78659a99e50/B1FF3C67-3FFC-48CB-9969-73114EF.jpeg)
ដោយ÷លោក ជួន បូណាប្រភព:(វិទ្យុជាតិកម្ពុជា)÷សម្រួលដោយ:ដារ៉ា
0 comments:
Post a Comment