-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, September 7, 2021

រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនស្ថាបនាកំណាត់ផ្លូវ២ខ្សែ ពីផ្លូវជាតិលេខ៦A ដល់មហាវិថីឈ្នះ ឈ្នះ ដើម្បីត្រៀស៊ីហ្គេម នៅឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦A រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងពន្លឿនការងារស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីជំរុញការងារ នៃការស្ថាបនាផ្លូវនេះឱ្យបានលឿននោះ ឯកឧត្តម ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ នារសៀលថ្ងៃ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាទៅលើបញ្ហាបច្ចេក ទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប៉ះពាល់នឹងគម្រោង នៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង ជាប្រធានគណៈកម្មការដឹកនាំការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឱ្យអនុគណៈកម្មការបច្ចេកទេស ដែលដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោក មាន ចាន់យ៉ាដា ដែលជាអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ត្រូងអនុវត្តន៍ការងារនេះឱ្យបានលឿននិងទាន់ពេលវេលា ដើម្បីឱ្យក្រុមការងារការស្ថាបនាផ្លូវឱ្យបានលឿន មិនមានការរាំងស្ទះ ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ ៦A រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឺង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ។ ក្រៅពីការស្ថាបនាផ្លូវនេះយើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយផ្លូវខ្លះយើងដាក់លូអក្សអ៊ុយ (U) នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិ ការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ។ នៅពេលនេះកម្ពុជាកំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងនោះ។ ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា មិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕

ដោយសួស សំរិត, សម្រួលផ្សាយ៖ Dara

0 comments:

Post a Comment