-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, August 9, 2021

ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយរបស់ម្តេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋចំនួន៦៣គ្រួសារនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង

ចំនួនអ្នកទស្សនា: Views

កណ្តាល៖ កាលពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦៣គ្រួសារ ស្ថិតនៅគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅឃុំគោកត្រប់ ជាពិសេសជូនប្រជាពលរដ្ឋនៅឃុំគោកត្រប់ទាំងអស់ ប្រកបដោយ ក្តីនឹករលឹក ព្រមទាំងការគិតគូរដោយយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នីមួយៗ។

ឯកឧត្តមប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មី (Delta) ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍។ ជំងឺកូវីដប្រភេទថ្មីនេះ កាចសាហាវ និងឆ្លងលឿនជាងមុន។ ហេតុនេះ សូមខិតខំអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ និងចូលរួម ដើម្បីចៀសវាងការឆ្លងនូវជំងឺកូវីដ-១៩ ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះរួមមាន ៖ អង្ករ២០គីឡូ មី០១កេសតូច ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០១គីឡូក្រាម ត្រីខ០១យួរ ស្ករស០១កញ្ចប់ ប៊ីចេង០១កញ្ចប់ ម៉ាស់០១ប្រអប់ និង ថវិកា ចំនួន៥០,០០០រៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានឧបត្ថម្ភបន្ថែមដល់ប៉ុស្តិ៍នគរបាលឃុំគោកត្រប់ ១២០,០០០រៀល និងឧបត្ថម្ភដល់រដ្ឋបាលឃុំគោកត្រប់នូវថវិកាចំនួន១លានរៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១២,៩៧៦,៥០០រៀល (ដប់ពីរលាន ប្រាំបួនសែន ប្រាំពីរម៉ឺនប្រាំមួយពាន់ពាន់រៀល)៕

ប្រភព:វិទ្យុជាតិកម្ពុជា


0 comments:

Post a Comment