បាត់ដំបង :ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅថ្ងៃ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវ នឹងថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលក្នុងពិធីបើក នៃកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ជាដូសជំរុញ ឬដូសទី៣ សម្រាប់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខ នៅទូទាំងខេត្តបាត់ដំបង នៅវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មកលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជួរមុខដែលកំពុងបំពេញបេសកកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានការប្រឈមនឹងការឆ្លងជំងឺ ស្របពេលដែលពលករខ្មែរមានការវិលត្រឡប់មកពីប្រទេសថៃ ឆ្លងដែនចូលស្រុកកំណើតវិញ ជាមួយនឹងការត្រៀមបើកច្រកព្រំដែនឡើងវិញនាពេលខាងមុខនេះផងដែរ ។
គួររម្លឹកផងដែរថា វ៉ាក់សាំងកូវីដ-១៩ ជាអំណោយដ៏ថ្លៃថ្លាពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយវ៉ាក់សាំង Astra Zeneca ដែលជាដូសទី៣ ឬដូសជំរុញនេះនៅខេត្តបាត់ដំបង មានចំនួន ២០.៧៣០ដូស ត្រូវបានបែងចែកចាក់ដល់មន្ត្រីជួរមុខ នៅតាមស្រុកតំបន់ព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNktiQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--88d7946ca9beeb78bc9d067b0501ce753f3066f8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-08-09_09-12-16.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNk9iQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d1968b87e0eab7ae0dba66eb8d5bfc0bfcf41545/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-08-09_09-12-15%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNlNiQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--37a748b9a3ad1d3f7661bde3015b4b6b0dfb87f1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-08-09_09-12-15.jpg)
ដោយ ណយ នឿន (ប្រភពៈមន្ទីរសុខាភិបាលខេត្តបាត់ដំបង)
0 comments:
Post a Comment