-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, August 16, 2021

លោកជំទាវ ម៉ែន សំអន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ ចែកជូនកុមារកំព្រា នៅមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views


ស្វាយរៀង: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឱ្យលោកស្រី ម៉ែន សំអ៊ីន ទីប្រឹក្សាក្រសួង និងក្រុមការងារចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃ៦កើត ខែស្រាព ណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

  លោកស្រី ម៉ែន សំអ៊ីន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយក្តីនឹករលឹក និងក្តីស្រឡាញ់ជូនដល់ក្មួយៗ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង ។   លោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់កុមារ កំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។ ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវយកចិត្តិទុកដាក់បន្ថែមទៀត ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅ ក្នុងមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀងនេះ ឱ្យដូចជាកូនបង្កើតរបស់ខ្លួន។

អំណោយដែបានឧបត្ថម្ភដល់មណ្ឌលថែទាំកុមារកំព្រា រួមមាន៖ អង្ករ៥០០គីឡូក្រាម, មី១កេសធំ, ត្រីខ ២កេស, ទឹកបរិសុទ្ធ ៥កេស, នំ ២កេស, ម៉ាស១កេស, ទឹកដោះគោ២កេស។ សម្រាប់កុមារកំព្រាចំនួន៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ។ ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងការរៀបចំសម្លរការី នំប័ង ពិសាររួមគ្នាមួយពេលផងដែរ៕

ដោយសួស សំរិត

0 comments:

Post a Comment