-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, July 25, 2021

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ មើលទីតាំងសាលារៀនរដ្ឋត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងសាលារៀនរដ្ឋមួយចំនួន ដើម្បីត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័កបន្ថែមទៀត ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រឡប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពនៅតាមគោលដៅនានារវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ជាពិសេសពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗឱ្យបានស្អាត ល្អ និងមានសោភ័ណភាព ទុកសម្រាប់ប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាព។ លោកជំទាវ បាន ស្រីមុំ ក៏បានកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ។ សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តប៉ៃលិន កំពុងដំណើរការមណ្ឌល ចត្តាឡីស័កចំនួន ២ គឺ ទី១-មណ្ឌលចត្តាឡីស័ក អតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងទី២-មណ្ឌលចត្តាឡីស័កមជ្ឈមណ្ឌលនារី (ស្រែត្នោត)និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ចំនួន ១ គឺ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ។ដោយឡែកសម្រាប់មណ្ឌលត្រៀមបន្ថែមទៀតរួមមាន សាលាអនុវិទ្យាល័យសន្តិភាព សាលាបឋមសិក្សា ហ៊ុនសែន សាលាក្រៅ សាលាអនុវិទ្យាល័យបយ៉ាខា និងនៅទីតាំងផ្សារឯកឧត្តមឈាង អ៊ិត៕

ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន


0 comments:

Post a Comment