-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, July 25, 2021

អភិបាលរងខេត្តព្រះវិហារជំរុញឱ្យអ្នកពាក់ព័ន្ធបន្តជួយទ្រទ្រង់វិ័ស័យព្រះពុទ្ធសាសនា និងបង្កើនការទប់ស្កាត់កូវីដ១៩

ចំនួនអ្នកទស្សនា: Views


ព្រះវិហារ៖ លោកស៊ូ សិរី អភិបាលរង នៃគណ:អភិបាលខេត្តព្រះវិហារបានផ្តាំផ្ញើដល់គណកម្មការអាចារ្យវត្ត យាយជី តាជី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងមន្ត្រីកងកម្លាំងក្នុងមូលដ្ឋានទាំងអស់ ត្រូវបន្តពង្រឹង និងជួយទ្រទ្រង់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលខ្មែរយើង បានគោរព ប្រតិបត្តិតាំងពីយូរលង់ណាស់មកហើយនោះ ឲ្យស្ថិតនៅក្នុងការប្រតិបត្តិ នៃប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជារៀងដរាប។

លោកអភិបាលរងលើកឡើងបែបនេះ ក្នុងពិធីប្រគេនទៀនព្រះវស្សា នៅសាលាឆទានមួយ ជាប់ជើងភ្នំត្បែង ស្ថិតនៅក្នុងភូមិដំបូកខ្មៅ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១នេះ។

លោកស៊ូ សិរី បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការចង្អុលបង្ហាញ ពីឯកឧត្ត្តមនាយឧត្ដមសេនីយ៍ មាស សុភា ទេស រដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ដព្រះវិហារ រូបលោកផ្ទាល់ រួមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត និងស្រុកជាច្រើនទៀត បាននាំយកគ្រឿងបរិក្ខារ ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន ១០ ក្នុងខេត្ត រួមមាន៖ ទៀនព្រះវស្សា ១០គូ អង្ករ ១០ការ៉ុង មីម៉ាម៉ា ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកផ្លែឈើ ១០កេស ទឹកបរិសុទ្ធ ១០កេស ម៉ាស់ ១០ប្រអប់ អាល់កុល ៥០លីត្រ បេ្រងម៉ាស៊ូត ៣០០លីត្រ ដោយវត្ដនីមួយៗ ទទួលបានថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ។ ដោយឡែក យាយជី តាជី កងកម្លាំងការពារទីតាំង និងកម្មករ សរុប ៥០នាក់ ក្នុងម្នាក់ ទទួលបាន ថវិកា ២ម៉ឺនរៀល ហើយថវិកាដែលត្រូវចំណាយក្នុងពេលនេះ សរុប ១២លាន ៥សែន ៧ម៉ឺន ៩ពាន់រៀល។

ជាមួយគ្នានោះលោក ស៊ូ សិរី ក៏បានក្រើនរំឭកដល់មន្ត្រីបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ សម្អាតបរិស្ថានឲ្យបានស្អាតជានិច្ចផងដែរ។ ត្រូវរួមគ្នាថែរក្សា ការពារ និងអភិរក្ស តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ឲ្យបានគង់វង្ស ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាប្រយោជន៍ជាតិ។ ទន្ទឹមនោះ ក៏មិនត្រូវភ្លេចអនុវត្តតាមវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល នូវការអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ ឲ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងគ្រាដែលជំងឺដ៏កាចសាហាវនេះ កំពុងឆ្លងរាលដាលចូល ក្នុងសហគមន៍ ដែលជាបន្ទុកដោះស្រាយមួយដ៏ធំ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះវិហារ ៕

ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ


0 comments:

Post a Comment