Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Tuesday, July 20, 2021

យុទ្ធនាការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋនៅក្នុងក្រុង និងបណ្តាស្រុកចំនួន៣ទៀត នៃខេត្តសៀមរាប បានចំនួនជាង ៣០ម៉ឺននាក់ !

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងនៅស្រុកចំនួន ៣ស្រុកផ្សេងទៀត បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន៣១៥,៧៣៥នាក់ហើយ ដែលការចាក់វ៉ាក់សាំងដូសទី១ ដំណាក់កាលទី២នេះ អាចរួចរាល់មុនការគ្រោងទុក។

បើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំង និងជានាយសេនាធិការរបស់យោធភូមិភាគទី៤ បានអោយដឹងនៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកក្កដា សម្រាប់ក្រុងសៀមរាប ចាក់ជូនពួកគាត់បានចំនួនជាង១៣២,០០០នាក់។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហ៊ានទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដានេះ នៅតាមបណ្ដាស្រុកចំនួន ៣ទៀត រួមមាន÷ ស្រុកពួក, ស្រុកប្រាសាទបាគង និងស្រុក្រឡាញ់ បានចំនួន ១៨៣,៧៣៥នាក់ ។ ដោយឡែកនៅតាមបណ្ដាស្រុកចំនួន៨ទៀត គឺមិនទាន់បានដឹងទិន្នន័យនោះទេ ដោយសារតួលេខដែលបានចាក់ជូនពលរដ្ឋ ត្រូវបានគ្រប់គ្រងដោយសា្ថប័នផ្សេងៗគ្នា។ លោកបានបន្ដថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្រុង និងស្រុក៣នេះ អាចនឹងបញ្ចប់មុនការគ្រោងទុក ព្រោះនៅទីតាំងចាក់វ៉ាក់សាំងខ្លះ នៅតាមស្រុកខ្លះបានស្បើយប្រជាពលរដ្ឋ និងបិទបញ្ចប់ខ្លះៗហើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងចំនួនតិច ដោយសារពួកគាត់ធ្វើចំណាកស្រុក និងជាមន្រីរាជការដែលបានចាក់រួចរាល់ហើយ។ ជាមួយគ្នានោះ សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់ ដោយសារធ្វើចត្ដាឡីស័ក អាជ្ញាធរនឹងរៀបចំចាក់នៅពេលក្រោយ។

លោក សុក រីនណា បានបញ្ជាក់បន្ថែមថា ជាមួយនឹងការផ្តល់វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រុមការងារចាក់វ៉ាក់សាំង ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋគ្រប់កាល:ទេស: មិនគិតថាប្រជាពលរដ្ឋជួបទុក្ខលំបាកយ៉ាង ក៏សម្តេចនៅតែគិតគូរប្រជាពលរដ្ឋជានិច្ច។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសហការក្នុងការអនុវត្តនូវវិធានការឱ្យខ្ជាប់ខ្ជួន ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងជៀសវាងការឆ្លងជំងឺជាយថាហេតុ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប 








0 comments:

Post a Comment