-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, June 28, 2021

ឯកឧត្តម ហ៊ុន ម៉ានិត ជំរុញអាជ្ញាធរខេត្តបន្ទាយមានជ័យ បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងពលករខ្មែរ ត្រឡប់ពីប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារ កិច្ច ក្រសួងការពារជាតិ និងជាប្រធានអនុណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បានធ្វើការក្រើនរម្លឹកដោយជំរុញ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅខេត្តបន្ទាយមានជ័យ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើការគ្រប់គ្រងពលករខ្មែរ ដែលឆ្លងដែនពីប្រទេសថៃ មកកម្ពុជាវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខណៈប្រទេសថៃកំពុងរាតត្បាតយ៉ាងខ្លាំង នូវជំងឺដ៏កាចសាហាវនេះ។

ការថ្លែងជំរុញយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ានិត រួមនឹងក្រុមការងារបានជួបពិភាក្សាការងារ ជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នៅច្រកតំបន់អូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែមិថុ នា ឆ្នាំ២០២១នេះ ដើម្បីរៀបចំជាគោលការណ៍អនុវត្តន៍ចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើ វិធានការត្រៀមទទួលពលករខ្មែរ ដែលឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសវិញ កាន់តែ មានចំនួនច្រើនឡើង ។ ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មី ដែលតម្រូវឱ្យធ្វើតេស្តរហ័ស លើពលករគ្រប់រូប ដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែងតែម្តង។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានស្នើឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវរៀបចំផែនការ សកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការ សម្ភារ បរិក្ខារ បច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិ ដើម្បីជាយន្ត ការគាំទ្រដល់រដ្ឋបាលខេត្ត សំដៅធ្វើឱ្យសកម្មភាពប្រយុទ្ធជំងឺកូវីដ-១៩ទទួលបានប្រសិទ្ធភាព ខ្ពស់។

ជាមួយនោះឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់អាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានរួមគ្នាក្នុងការរៀបចំគ្រប់គ្រងពលករ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នោះ។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត និងប្រតិភូបានអញ្ជើញពិនិត្យមើលទីតាំង នៃការគ្រប់គ្រង ការពិនិត្យយកសំណាកបងប្អូនពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ នៅតំបន់អូរបីជាន់ ដែលក្រុមការងារចម្រុះខេត្ត បាននិងកំពុងបំពេញបេសកកម្មការងារ ដើម្បីប្រយុទ្ធទប់ ស្កាត់នឹងជំងឺកូវីដ-១៩ និងតម្រូវការចាំបាច់បន្ថែមទៀត សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាង តែបាន នូវការចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕



0 comments:

Post a Comment