-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, April 8, 2021

ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញ​មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១១៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩០នាក់

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១១៣នាក់ និងមានអ្នកជាសះស្បើយ ៩០នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលក្នុងនោះមានភ្នំពេញ ១០៣នាក់, កណ្តាល ៣នាក់, ព្រះសីហនុ ៣នាក់, ស្វាយរៀង៣នាក់ និងកំពត១នាក់។

ដោយឡែកករណីជាសះស្បើយនាថ្ងៃនេះផងដែរ មានពីរនាក់ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា និង៨៨នាក់ទៀតសុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣០២៨ករណី ក្នុងនោះអ្នកជំងឺ១៩១៤នាក់ បានជាសះស្បើយ។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៤៩៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៣៩៣នាក់ផងដែរ៕

0 comments:

Post a Comment