-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, April 5, 2021

លោកជំទាវ ឱ វណ្ណឌីន ណែនាំដល់ក្រសួង ស្ថាប័ននីមួយៗ មិនត្រូវផ្ដល់វ៉ាក់សាំងជូនអ្នកខាង ក្រៅ ដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពនោះទេ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងសុខាភិបាល និងជាប្រធានទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេសបានណែនាំដល់ក្រសួង ស្ថាប័ននីមួយៗ មិនត្រូវផ្ដល់វ៉ាក់សាំងជូនអ្នកខាង ក្រៅ ដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពនោះទេ។

នៅក្នុងសារសំឡេងនៅរសៀលថ្ងៃទី៤ ខែមេសានេះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា៖ មិនត្រូវអនុញ្ញាតឲ្យមានការយកបុគ្គលណាផ្សេង ក្រៅពីមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្នុងក្របខណ្ឌក្រសួងសាមីនោះទេ ។ ប្រសិនបើក្រសួងនីមួយៗយកបុគ្គលផ្សេងដែលមិនមែនជាមន្ត្រីរបស់ខ្លួន ហើយយកចាក់ធ្វើឲ្យចំនួនវ៉ាក់សាំងមិនគ្រប់ទេ។

លោកជំទាវបានបន្តថា ចឹងចាប់ពីថ្ងៃស្អែកទៅ សូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀង ផ្ទាត់តាមបញ្ជីដែលយើងមាន ស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ។

លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅ សល់ក្នុងស្ថាប័ន​សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងនឹងត្រូវទទួលខុស ត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។

ការលើកឡើរបស់លោកជំទាវ ឱ វណ្ណឌីន នេះបានធ្វើឡើង បន្ទាប់ពីមានក្រសួងស្ថាប័នខ្លះបានចាក់វ៉ាក់សាំងលើសចំនួនមន្ត្រីរាជការដែលបានផ្ញើទៅគ.វ.ក​១៩ ធ្វើឲ្យខ្វះវ៉ាក់សាំងសម្រាប់ចាក់នៅដូសទី២។

គួរជម្រាបថា​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក១៩)​ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចាប់ពីថ្ងៃ​ទី​១ ខែមេសា ឆ្នាំ២០២១តទៅ ក្នុងក្របខណ្ឌទូទាំងប្រទេសទៅលើក្រុមគោលដៅចំនួន ៨ក្រុម ដែលមានមនុស្សប្រមាណជាង ៧៤ ម៉ឺននាក់ សម្រាប់​ដូសទី១៕ 

0 comments:

Post a Comment