( ក្រចេះ): ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងវិស្វកម្ម ដែលកំពុងសាងសង់ផ្លូវខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ ២០២១។
ជួបជាមួយកងកម្លាំងវិស្វកម្មនៅពេលនោះ ឯកឧត្តម វ៉ា ថន បានជំរុញឱ្យកម្លាំងឯកភាពគ្រប់អង្គភាព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNDRmQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f4b0d6476a271126e592f19308a119be5216395c/photo_2021-04-06_08-32-31.jpg)
ឯកឧត្ដមបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែននេះ ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះផ្លូវមួយខ្សែនេះនឹងជួយសម្រួលដល់បណ្ដាកងឯកភាព ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា ថ្វីត្បិតតែខេត្តក្រចេះ រហូតមកដល់ពេលនេះមិនទាន់មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត ត្រូវរឹតបន្តឹង និងអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលនិងការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវតែពង្រឹងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNDhmQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--21c05f465d99e43bb3e31ca35ffa8543fc3512a5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-04-06_08-32-32.jpg)
នៅក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានផ្តល់ជូនដល់កងកម្លាំងវិស្វកម្មនូវសម្ភារ គ្រឿងឧបភោគបរិភោគមាន អង្ករចំនួន ៤០០គីឡូក្រាម មី១៣ កេសតូច ត្រីខ១កេសធំ ទឹកបរិសុទ្ធ១០កេស បន្លែស្ពៃ ៣០គីឡូក្រាម ផ្លែត្រលាច និងផ្លែល្ពៅ ចំនួន ២ការ៉ុង សាច់គោ១០គីឡូក្រាម សាច់ជ្រូក១០គីឡូក្រាម ម៉ាសចំនួន ១.០០០ អាល់កុល១កេសធំ និងបានផ្តល់ថវិកាដល់កងកម្លាំងចំនួន ១៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺន រៀល ព្រមទាំងឧបត្ថម្ភថវិកាចំនួ ន៣លានរៀលទៀត ដល់អង្គភាពនីមួយៗសម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃផងដែរ ៕
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNUFmQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--63dd234b184dd4734c85a249051cfcea43aa86d0/photo_2021-04-06_08-32-32%20(2).j.jpg)
ដោយជួន សុជាតិ
0 comments:
Post a Comment