Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Saturday, April 10, 2021

សម្តេច ទៀ បាញ់៖ ការចូលរួមរបស់សប្បុរសជនគាំទ្ររាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមយ៉ាងពេញទំហឹង ទាំងថវិកា និងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ។

ការកោតសសើរបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមានសប្បុរជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បាននាំគ្នាបច្ចាគនូវថវិកាផ្ទាល់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។

តាមរយៈទំព័រ Facebook សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សូមកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងពេញទំហឹង ទាំងថវិកានិងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលរបស់យើង ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»

ការចូលរួមរបស់បងប្អូន ឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគដ៏កាចសាហាវនេះ»។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤០៨១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៥៤៩នាក់, អ្នកជាសះស្បើយចំនួន ២០៨០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៩៧០នាក់, អ្នកស្លាប់ចំនួន ២៦នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕



0 comments:

Post a Comment