-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, April 11, 2021

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ចាប់ផ្តើមបេសកកម្មថ្មី រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។

នេះជាបេសកកម្មថ្មីមួយទៀត បន្ទាប់ពីបេសកកម្មរៀបចំអតីតសណ្ឋាគារ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។

មណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ មានសមត្ថភាពទទួលអ្នកជំងឺ បានជាង២ពាន់គ្រែ។

ការរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ បានរកឃើញអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ ដែលធ្វើឲ្យមន្ទីរពេទ្យ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ លើសសមត្ថភាពទទួលអ្នកជំងឺ៕


0 comments:

Post a Comment