Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Monday, April 19, 2021

អភិបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំងត្រៀមសម្រាប់ធ្វើទីផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរ

ចំនួនអ្នកទស្សនា: Views

  


កណ្តាល៖ នៅវេលាយប់ថ្ងៃទី១៨ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងក្រុមការងារជំនាញពាក់ព័ន្ធ បាន​ចុះពិនិត្យទីតាំងត្រៀមធ្វើជាទីផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យទីផ្សារដើមគរ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ​រាជ​ធានីភ្នំពេញបានចេញសេចក្តីសម្រេចកាលពីពេលថ្មីៗនេះ ផ្អាកលក់ដូរបណ្តោះអាសន្ន រយៈ​ពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ ការចុះ​​ពិនិត្យនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះអាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តី​សម្រេច​ផ្អាកលក់ដូរបណ្តោះអាសន្នផ្សារដើមគរ រយៈពេល១៤ថ្ងៃ គឺចាប់ពី ថ្ងៃទី១៨ ខែមេសា រហូត​ដល់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាលបានរក​ឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ១០០នាក់ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ។

ដោយប៉ុន្មានថ្ងៃនេះ មានឆ្លងរាលដាល ជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័ស គួរឱ្យព្រួយ​បារម្ភ ដែលស្ថានភាពនេះ ត្រូវចាត់វិធានការសុខាភិបាលដើម្បីទប់ស្កាត់ចំពោះមុខជាបន្ទាន់ ទើប​អាជ្ញាធរខេត្តកណ្តាល សម្រេចរៀបចំត្រៀមបង្កើតផ្សារបោះដុំបន្លែនេះឡើង៕

ដោយ ណយ នឿន​(ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)

0 comments:

Post a Comment