-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, March 16, 2021

រដ្ឋបាល​ក្រុង​បាត់ដំបង ចុះ​បិទ​ទីតាំង​លួច​បើក​ខារ៉ាអូខេ យីហោ មាន់​ស្រែ Idol

ចំនួនអ្នកទស្សនា: Views

 បាត់ដំបងៈ កាលពី​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ លោក សេក ច​ន្ត្រា អភិបាលរងក្រុង​បាត់ដំបង ដឹកនាំ​ក្រុមការងារ រដ្ឋបាល​ក្រុង សហការ​ជាមួយនឹង​ក្រុមការងារ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត កងកម្លាំង​កងរាជអាវុធហត្ថ​ក្រុង កម្លាំង​អធិការនគរបាល​ក្រុង បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ មួយកន្លែង មាន​យីហោ ” មាន់​ស្រែ​Idol ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ពាក់ព័ន្ធ​ករណី​លួច​បើក​ខារ៉ាអូខេ ល្មើស​នឹង​គោលការណ៍​ណែនាំ របស់​អាជ្ញាធរ​។

​លោក សេក ច​ន្ត្រា អភិបាលរងក្រុង បានបញ្ជាក់​ថាៈ ការចុះ​បិទ​ទី​តាំងហាង​ខារ៉ាអូខេ យីហោ មាន់​ស្រែ Idol ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង នេះ គឺ​អនុ​វត្តបទ បញ្ជា​របស់លោក ផេង សិទ្ធី អភិបាលក្រុង និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព ក្រុង​បាត់ដំបង ដោយសារតែ​ហាង​ខារ៉ាអូខេ​មួយ​នេះ មិន​គោរព​តាម​ការណែនាំ របស់​អាជ្ញាធរ​ក្រុង សង្កាត់ ដោយ​ធ្វើ​ផ្គើន​នឹង​បទបញ្ជា ហើយ​លបលួច​បើក​ខារ៉ាអូខេ ដោយ​គ្មាន​ខ្លាចញញើត​ឡើយ​៕



PC លោក​អភិបាលរងក្រុង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​ទីតាំង​លួច​បើក​ខារ៉ាអូខេ​នេះ​មាន​យីហោ ” មាន់​ស្រែ​Idol ” ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ដែល​ល្មើស នឹង​បទបញ្ជា​ លោក​



អភិបាលរងក្រុង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​ទីតាំង​លួច​បើក​ខារ៉ាអូខេ​នេះ​មាន​យីហោ ” មាន់​ស្រែ​Idol ” ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ដែល​ល្មើស នឹង​បទបញ្ជា​ ទីតាំងផ្សាយពាណិជ្ជកម្ម








0 comments:

Post a Comment