-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, March 12, 2021

សាលារៀនចំនួន ១៩កន្លែង នៅស្រុកពួក ខេត្ដសៀមរាប បើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកបានរយ:ពេល២ថ្ងៃ

ចំនួនអ្នកទស្សនា: Views

 

សៀមរាប៖  ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្តសៀមរាប បានប្រកាសឱ្យបើកដំណើរការ​នៃការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកមួយរយ:ពេលខ្លី កាល​ពីពេលថ្មីៗកន្លងមក ដោយសារតែព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។ នេះបើយោងតាម​សេចក្ដីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្ដសៀមរាប ​ចុះថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងពិនិត្យ​សំណាក​លើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយស្ត្រីដែលមានផ្ទុកជំងឺកូវីដ-១៩ ឃើញ​ថា​លទ្ធផល គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់នោះ។ ហេតុនេះ ដើម្បីចៀសវាងផលប៉ះពាល់ដល់​ការសិក្សារបស់សិស្សានុសិស្ស និងមានការយល់ព្រមពីថ្នាក់ដឹកនាំស្រុក និងខេត្តផង ការិយា​ល័យអប់រំយុវជន និងកីឡាស្រុកពួក សម្រេចបើកដំណើរការការសិក្សារបស់សាលាទាំង១៩ ជាធម្មតាវិញ ដោយអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំ តាមការណែនាំរបស់​ប្រមុខ​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមាន​ប្រសាសន៍​ថា តាមសំណើរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក និងតាមការ​ស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រី​ដែល​ផ្ទុកជំងឺកូវីដ-១៩ ដែលលទ្ធផលគឺអវិជ្ជមាន កូវីដ-១៩ ទាំងអស់។ លោកបានបន្ដថា តាមរយៈលទ្ធផលនេះ មន្ទីរអប់រំក៏បានយល់ព្រមតាមសំណើរបស់ការិយាល័យអប់រំស្រុកពួក  ដើម្បីចៀសវាងផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ប៉ុន្ដែត្រូវអនុវត្តន៍​តាមវិធាន​ការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សាលារៀនចំនួន ១៩កន្លែង នៅក្នុងឃុំចំនួន៤ ក្នុងនោះមាន ឃុំខ្នាត ចំនួន ៦សាលា, ឃុំពួក ចំនួន ៥សាលា, ឃុំសំរោង​យា​ចំនួន ៣សាលា និងឃុំកែវពណ៌ ចំនួន ៥សាលា បានសម្រេចបិទ​មិនឱ្យសិស្សចូលរៀន​ជា​បណ្ដោះអាសន្ន ក្រោយពេលស្រ្ដីម្នាក់ឆ្លងជំងឺកូវីដ-១៩ មកពីខេត្ដព្រះសីហនុ ចូលក្នុង​សហគមន៍​នៅស្រុកពួកនោះ៕

0 comments:

Post a Comment