-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, March 3, 2021

អាជ្ញាធរបូមទឹកពីស្ទឹងសិរីសោភ័ណ ទៅស្ទឹងមង្គលបូរី ដើម្បីជួយផ្គត់ផ្គង់ការប្រើប្រាស់ជូន​ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

  


បន្ទាយមានជ័យ:  ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្ត ស្រុក និងមន្ត្រីជំនាញធន ធានទឹកខេត្តបន្ទាយមានជ័យ បានខ្នះខ្នែងប្រឹងប្រែងបូមទឹកពីទឹកស្ទឹងសិរីសោភ័ណ បញ្ជូនទៅ ដល់ស្ទឹងមង្គលបូរី នៅថ្ងៃ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ ស្របពេលទឹកក៏បានបើកទម្លាក់ហូរមកពីស្ទឹងបវេល ខេត្តបាត់ដំបងផង ដែរបានមក​ដល់កន្លែងខ្វះខាតទឹកប្រើប្រាស់នោះ ហើយដើម្បីឆ្លើយតបជាបន្ទាន់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងទីប្រជុំជនស្រុកមង្គលបូរី ប្រមាណជាង ៣.០០០គ្រួសារ។

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុន​រ៉ុ​ម ​បាន​​ ប្រាប់ឱ្យ​​​ដឹងនៅព្រឹក​ថ្ងៃទី០​៣ ខែមីនា ​ឆ្នាំ២០២១នេះ​ថា សកម្មភាពរបស់ក្រុមការងារអន្តរាគម ន៍ចុះបញ្ជូន​ទឹក​នេះ បាន​ប្រើ​ស្ថានីយ​បូមទឹក​បណ្តែត ដោយ​ម៉ាស៊ីន មាន​បំពង់​ទំហំ ០,៦០ម៉ែត្រ មួយគ្រឿង និង​ម៉ាស៊ីន​បូម​បញ្ជូនបន្ត ចំនួន ២គ្រឿង ដោយ​មួយគ្រឿងៗ មាន​បំពង់ទំហំ ០,៣០ ម៉ែត្រ​។​ការ​បូម​បញ្ជូន​ទឹកពី​ស្ទឹង​សិរីសោភ័ណបាន​ទៅដល់​ស្ទឹង​មង្គលបូរីនេះ ដែលមាន​ចម្ងាយ ​ជាង ១០គីឡូម៉ែត្រនោះ​ ​គ្រាន់តែមាន​បរិមាណទឹកនេះ មិនទាន់បាន​ច្រើន​គ្រប់គ្រាន់ទៅតាម ការចង់បានរបស់ប្រជាពលរដ្ឋ​ទេ។​

​​លោក យឹម ប៊ុន​រ៉ុ​ម បានបញ្ជាក់​ថា ​ជាការពិតជាក់ស្ដែងប្រភពទឹកស្ទឹងមង្គលបូរី មក ដល់ពេលនេះស្ទើររីងខះអស់ទៅហើយ ជាដំណោះស្រាយបន្ទាន់ដោយទទួលបានបទ​​បញ្ជា ផ្ទាល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមមន្ទីរជាសេនាធិការផ្ទាល់ បាន ចាត់ចែងភ្លាមដោយបានរៀបចំស្ថានីយបូមទឹកថ្មី១កន្លែង នៅចំណុចស្ពានថ្មឆ្លងស្ទឹងសិរីសោ ភ័ណ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តាមប្រឡាយ ក្រមល់ ដើម្បីនាំយក ទឹកធ្លាក់ទៅស្ទឹងមង្គលបូរី នៅចំណុចឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្នុងចម្ងាយប្រមាណជាង១០ គីឡូម៉ែត្រ ដែលចាប់ផ្តើមដំណើរការបូមពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ប្រើប្រាស់ម៉ាស៊ីនធំចំនួន ៣គ្រឿង បូមពីស្ទឹង១គ្រឿង និងបូម​បន្ត ២គ្រឿងទៀត។

លោកបានឱ្យដឹងដែរថា នៅទី​ប្រជុំជន​មង្គលបូរី មិនទាន់​អស់​ទឹក​ប្រើប្រាស់ទាំងស្រុង នោះ​ទេ ដោយ​នៅមានទឹក​ស្រះ អាង​ផលិត​ទឹកស្អាត បានតែ​មិន​ច្រើនឥឡូវ ទឹកបាន​មកដល់​ហើយ បញ្ហា​ខ្វះ​ទឹក​ផលិត​ទឹកស្អាត នឹងត្រូវ​បញ្ចប់​។​​      ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងទៀតថា ប្រជា ពលរដ្ឋដែល​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាតប្រើប្រាស់ នៅ​មង្គលបូរី មាន​ចំនួន​ប្រមាណជាង ៣.០០០គ្រួសារ​។ លោកបន្ថែមទៀតថា បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះដោយសារប្រជាពលរដ្ឋ បាន​យកទឹកស្ទឹងមង្គលបូរី ដែលជា​ប្រភពទឹកសម្រាប់​ប្រើប្រាស់ទៅធ្វើ​ស្រូវប្រាំង លើស​ផែន ការ​កំណត់ច្រើន​ហួសហេតុ ទើប​ធ្វើឱ្យ​កើតមាន​បញ្ហាខ្វះ​ទឹក​បែបនេះ​។           

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញឱ្យក្រុមការងារពន្លឿនការ បូមនេះដើម្បីឆ្លើយតបទៅនឹងការប្រឈមខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ជាមួយ គ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក ក្រុង អាជ្ញាធរឃុំ ជួយការពារ ប្រភពទឹកនេះ ចៀសវាងកុំឱ្យមានការបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះប្រភពទឹក នេះទុកសម្រាប់តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះថារដូវប្រាំងក៏នៅមាន ពេលវេលាយូរទៀត ៕

0 comments:

Post a Comment