Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Friday, February 19, 2021

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឆ្លើយតបចំពោះប្រតិកម្មមួយចំនួន ពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ជុំវិញអនុក្រឹត្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៣ អនក្រ.បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្មមួយចំនួនពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាមគំរូរបស់ប្រទេសចិន។

ចំពោះប្រតិកម្មនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបប្រតិកម្មទាំងនោះថា៖

១៖ ការចោទប្រកាន់ អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ គឺគ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹងការពិត ហើយខុសពីគោលបំណង ដែលបានចែងក្នុងអនុក្រឹត្យនេះ។

២៖ ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំបង្កើត នៅកម្ពុជានោះទេ។

៣៖ ការរៀបចំអនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះយោបល់ជាមួយ អ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក។

៤៖ ការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ
ដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមគូសបញ្ជាក់ជាថ្មីថា មិនមានបទប្បញ្ញត្តិណាមួយ ក្នុងអនុក្រឹត្យនេះចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។ ទន្ទឹងនឹងនេះ ក្រសួងគ្រោងនឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន (Personal Data Protection Law) បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity Law) ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ៕


0 comments:

Post a Comment