អាជ្ញាធររាជធានីភ្នំពេញ បានដាក់វិធានការក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដើម្បីធានាសុខ សុវត្ថិភាពជូនប្រជា
ពលរដ្ឋ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលវិទ្យុជាតិកម្ពុជាទើបទទួល បានឱ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ដូច
ខាងក្រោមនេះ :
- មិនត្រូវលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការហែក្បួនផ្សេងៗតាមដងផ្លូវដោយគ្មានការអនុញ្ញាត។
- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
- ត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។
- អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ហើយចំពោះជនណាដែលបំពានលើសេចក្តីណែនាំនេះ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន ៕ យី វិច្ឆិកា:សម្រួលការផ្សាយ៖spsnews
0 comments:
Post a Comment