-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, December 21, 2020

ក្រុមហ៊ុនសម្រស់ធម្មជាតិ ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយពលរដ្ឋងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ

ចំនួនអ្នកទស្សនា: Views


 

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។

កាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោកស្រី នួន ស៊ុន្ទរី និងស្វាមី ដែលមានទឹកចិត្តធំធេងក្នុងការជួយដល់ប្រជាពលរដ្ឋ តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ១០៤,៩៤២គ្រួសារ។

ដោយឡែក ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០,៥៩៣គ្រួសារ រស់នៅភូមិចំនួន១,០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤,៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥,៦០៧គ្រួសារ)៕

0 comments:

Post a Comment