AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បន្ទាប់ពីបានចូលរួមទប់ស្កាត់ការរីករាលដាលការឆ្លងក្នុងសហគមន៍ពីជំងឺកូវីដ១៩ ទទួលបានជោគជ័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឆ្នាំ២០២០នេះក្ដី ប៉ុន្ដែមិនទាន់ថា ចប់ការឆ្លងជំងឺកូវីដ១៩នោះទេ។
ថ្លែងក្នុងសារពិសេស នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពីគេហដ្ឋាន ក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល សម្តេចតេជោ ហ៊ុន សែន បានលើកហេតុផលមួយចំនួនពីការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាថា ស្ថានការណ៍យើងគ្រប់គ្រងបានសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយមិនរកឃើញអ្នកឆ្លងក្នុងរយៈពេល១៤ថ្ងៃ ដែលមកដល់ពេលនេះបានព្យាបាលជាសះស្បើយក្នុងចំណោម៤១នាក់ ជាសះស្បើយ៣៨នាក់ នៅសល់០៣នាក់។ ទន្ទឹមនេះ មិនមានសេសសល់អ្នកពាក់ព័ន្ធនោះទេ ដោយសារការខិតខំស្វះស្វែង និងគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។
សម្ដេចតេជោបានបន្ដថា ការ បញ្ចប់ព្រឹត្តិការណ៍សហគមន៍នេះគឺមកពីការគ្រប់គ្រងពលករមកពីប្រទេសថៃ តាំងពីថ្ងៃទី២០ ខែធ្នូ បានព្រោះថា មិនទាន់រកឃើញអ្នកណានាំជំងឺចូលមកកម្ពុជានោះទេ ដោយសាររាជរដ្ឋាភិបាលថៃនិងអាជ្ញាធរបានចាត់វិធានការក្នុងល្បឿនលឿនក្នុងការទប់ស្កាត់។ បន្ថែម ពីនោះអាជ្ញាធរកម្ពុជាក៏បានធ្វើការតាមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលធ្វើការងារនេះបានល្អ។ សម្ដេចតេជោបានលើកឡើងថា ជាក់ស្តែងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែនបានដឹកពលករ ដោយមិនអនុញ្ញាត ឱ្យពូកគាត់ធ្វើដំណើរតាមរថយន្តឈ្នួលនោះទេ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ។
សម្តេចតេជោគូសបញ្ជាក់ថា “ចំណុចនេះដោយសារអាជ្ញាធរថៃ ចាត់វិធានការទាន់ពេលផង និងការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ខ្ញុំក៏បានថ្លែងអំណគុណដល់រដ្ឋាភិបាល ថៃ ដែលបានទប់ស្កាត់ទាន់ពេលចំពោះការរីករាល់ដាលជំងឺកូវីដ១៩។ បន្ថែមពីនោះរដ្ឋាភិបាលបានផ្តល់ការសម្គាល់ដល់ពលករកម្ពុជាដែលធ្វើការមិនស្របច្បាប់ផងដែរ ដែលចំណុចនេះធ្វើការរួមគ្នា មិនថាខាងទប់ស្កាត់ជំងឺទេដែលខាងការងារដល់ពលករ ផងដែរ”។
សម្ដេចតេជោក៏បានស្នើឱ្យអាជ្ញាធរដែលទទួលបានប្រាក់ឧត្តម្ភពីរាជរដ្ឋាភិបាលទៅចែកជូនអ្នកធ្វើចត្តាឡីស័ក ហើយអស់គឺរាយការណ៍មកបាន ដើម្បីផ្តល់ជូនដល់ពួកគាត់កុំមានការខ្វះខាត។ សម្តេចតេជោថ្លែងថា “នេះការជាប្រយុទ្ធជាមួយសត្រូវដែលគ្មានស្រមោល ដែលចំណុចនេះជាការត្រូវតែប្រុងប្រយ័ត្ន។ ខ្ញុំអំពាវនាវដល់បងប្អូនធ្វើការនៅប្រទេសសូមបន្តធ្វើការនៅថៃបន្ត ដោយកុំចល័តពីកន្លែងនេះទៅកន្លែងនោះ។ ខ្ញុំទទួលបានព័ត៌មានថាមានបងប្អូនមួយគ្រួសារដោយភ័យខ្លាចបានធ្វើការចល័ត តែត្រូវបានគេចាប់យកធ្វើចត្តាឡីស័កនៅវត្ត ប៉ុន្តែពេលរាជរដ្ឋាភិបាលថៃបានជួយសម្រួលហើយ”។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ដ្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅប្រទេសថៃសូមកុំអញ្ជើញទៅព្រោះថាប្រទេសគេកំពុងតែធ្វើការទប់ស្កាត់ជំងឺកូវីដ១៩នេះ ។
សម្ដេចតេជោបានថ្លែងបន្ដថា ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ក៏មកនៅសល់តែការគ្រប់គ្រងអ្នកជំងឺតាមជើងយន្តហោះជារៀងរាល់ថ្ងៃ ហើយរំពឹងថា នឹងមានឆ្លងបន្តទៀតនៃការឆ្លងចូល ប៉ុន្តែយើងមិនមានជម្រើសណានោះទេ គឺបិទជើងហោះហើរនោះទេ រាប់ទាំងជនជាតិអង់គ្លេសដែលមានជំងឺកូវីដ១៩ទម្រង់ថ្មីផងដែរ។ សម្តេចតេជោថ្លែងបញ្ជាក់ថា “យើងមិនត្រូវបិទ ជើងហោះហើរពីប្រទេសអង់គ្លេសនោះទេព្រោះប្រទេសគេបានប្រកាស់បិទរួចហើយ អីច្ចឹងយើងមិនចាំបាច់បិទជនជាតិអង់គ្លេសនោះទេ តែយើងត្រូវតែធ្វើការតាមដានយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ”។
សម្ដេចតេជោបានបន្ថែមថា កម្ពុជាបានធ្វើការប្រយុទ្ធក្នុងសមរភូមិចំនួន៣គឺ ទី១ ទប់ស្កាត់ការហូតចូលពីខាងក្រៅ ទី២ ទប់ស្កាក់ការឆ្លងនៅក្នុងសហគមន៍ និងទី៣ ការព្យាបាលឱ្យជាសះស្បើយ។ ក្នុងឱកាសនោះដែរសម្តេចតេជោក៏បានអះអាងថា បើទោះបីជាមានកម្ពុជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាក៏ដោយ ក៏កូវីដ១៩មិនទាន់បញ្ចប់នោះទេ ព្រោះថានៅសកលលោកបានបាននិងកំពុងឆ្លងលឿន៕ ដោយ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ sps-news
AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០
បន្ទាប់ពីបានចូលរួមទប់ស្កាត់ការរីករាលដាលការឆ្លងក្នុងសហគមន៍ពីជំងឺកូវីដ១៩ ទទួលបានជោគជ័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឆ្នាំ២០២០នេះក្ដី ប៉ុន្ដែមិនទាន់ថា ចប់ការឆ្លងជំងឺកូវីដ១៩នោះទេ។
ថ្លែងក្នុងសារពិសេស នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពីគេហដ្ឋាន ក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល សម្តេចតេជោ ហ៊ុន សែន បានលើកហេតុផលមួយចំនួនពីការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាថា ស្ថានការណ៍យើងគ្រប់គ្រងបានសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយមិនរកឃើញអ្នកឆ្លងក្នុងរយៈពេល១៤ថ្ងៃ ដែលមកដល់ពេលនេះបានព្យាបាលជាសះស្បើយក្នុងចំណោម៤១នាក់ ជាសះស្បើយ៣៨នាក់ នៅសល់០៣នាក់។ ទន្ទឹមនេះ មិនមានសេសសល់អ្នកពាក់ព័ន្ធនោះទេ ដោយសារការខិតខំស្វះស្វែង និងគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។
សម្ដេចតេជោបានបន្ដថា ការ បញ្ចប់ព្រឹត្តិការណ៍សហគមន៍នេះគឺមកពីការគ្រប់គ្រងពលករមកពីប្រទេសថៃ តាំងពីថ្ងៃទី២០ ខែធ្នូ បានព្រោះថា មិនទាន់រកឃើញអ្នកណានាំជំងឺចូលមកកម្ពុជានោះទេ ដោយសាររាជរដ្ឋាភិបាលថៃនិងអាជ្ញាធរបានចាត់វិធានការក្នុងល្បឿនលឿនក្នុងការទប់ស្កាត់។ បន្ថែម ពីនោះអាជ្ញាធរកម្ពុជាក៏បានធ្វើការតាមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលធ្វើការងារនេះបានល្អ។ សម្ដេចតេជោបានលើកឡើងថា ជាក់ស្តែងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែនបានដឹកពលករ ដោយមិនអនុញ្ញាត ឱ្យពូកគាត់ធ្វើដំណើរតាមរថយន្តឈ្នួលនោះទេ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ។
សម្តេចតេជោគូសបញ្ជាក់ថា “ចំណុចនេះដោយសារអាជ្ញាធរថៃ ចាត់វិធានការទាន់ពេលផង និងការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ខ្ញុំក៏បានថ្លែងអំណគុណដល់រដ្ឋាភិបាល ថៃ ដែលបានទប់ស្កាត់ទាន់ពេលចំពោះការរីករាល់ដាលជំងឺកូវីដ១៩។ បន្ថែមពីនោះរដ្ឋាភិបាលបានផ្តល់ការសម្គាល់ដល់ពលករកម្ពុជាដែលធ្វើការមិនស្របច្បាប់ផងដែរ ដែលចំណុចនេះធ្វើការរួមគ្នា មិនថាខាងទប់ស្កាត់ជំងឺទេដែលខាងការងារដល់ពលករ ផងដែរ”។
សម្ដេចតេជោក៏បានស្នើឱ្យអាជ្ញាធរដែលទទួលបានប្រាក់ឧត្តម្ភពីរាជរដ្ឋាភិបាលទៅចែកជូនអ្នកធ្វើចត្តាឡីស័ក ហើយអស់គឺរាយការណ៍មកបាន ដើម្បីផ្តល់ជូនដល់ពួកគាត់កុំមានការខ្វះខាត។ សម្តេចតេជោថ្លែងថា “នេះការជាប្រយុទ្ធជាមួយសត្រូវដែលគ្មានស្រមោល ដែលចំណុចនេះជាការត្រូវតែប្រុងប្រយ័ត្ន។ ខ្ញុំអំពាវនាវដល់បងប្អូនធ្វើការនៅប្រទេសសូមបន្តធ្វើការនៅថៃបន្ត ដោយកុំចល័តពីកន្លែងនេះទៅកន្លែងនោះ។ ខ្ញុំទទួលបានព័ត៌មានថាមានបងប្អូនមួយគ្រួសារដោយភ័យខ្លាចបានធ្វើការចល័ត តែត្រូវបានគេចាប់យកធ្វើចត្តាឡីស័កនៅវត្ត ប៉ុន្តែពេលរាជរដ្ឋាភិបាលថៃបានជួយសម្រួលហើយ”។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ដ្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅប្រទេសថៃសូមកុំអញ្ជើញទៅព្រោះថាប្រទេសគេកំពុងតែធ្វើការទប់ស្កាត់ជំងឺកូវីដ១៩នេះ ។
សម្ដេចតេជោបានថ្លែងបន្ដថា ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ក៏មកនៅសល់តែការគ្រប់គ្រងអ្នកជំងឺតាមជើងយន្តហោះជារៀងរាល់ថ្ងៃ ហើយរំពឹងថា នឹងមានឆ្លងបន្តទៀតនៃការឆ្លងចូល ប៉ុន្តែយើងមិនមានជម្រើសណានោះទេ គឺបិទជើងហោះហើរនោះទេ រាប់ទាំងជនជាតិអង់គ្លេសដែលមានជំងឺកូវីដ១៩ទម្រង់ថ្មីផងដែរ។ សម្តេចតេជោថ្លែងបញ្ជាក់ថា “យើងមិនត្រូវបិទ ជើងហោះហើរពីប្រទេសអង់គ្លេសនោះទេព្រោះប្រទេសគេបានប្រកាស់បិទរួចហើយ អីច្ចឹងយើងមិនចាំបាច់បិទជនជាតិអង់គ្លេសនោះទេ តែយើងត្រូវតែធ្វើការតាមដានយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ”។
សម្ដេចតេជោបានបន្ថែមថា កម្ពុជាបានធ្វើការប្រយុទ្ធក្នុងសមរភូមិចំនួន៣គឺ ទី១ ទប់ស្កាត់ការហូតចូលពីខាងក្រៅ ទី២ ទប់ស្កាក់ការឆ្លងនៅក្នុងសហគមន៍ និងទី៣ ការព្យាបាលឱ្យជាសះស្បើយ។ ក្នុងឱកាសនោះដែរសម្តេចតេជោក៏បានអះអាងថា បើទោះបីជាមានកម្ពុជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាក៏ដោយ ក៏កូវីដ១៩មិនទាន់បញ្ចប់នោះទេ ព្រោះថានៅសកលលោកបានបាននិងកំពុងឆ្លងលឿន៕ ដោយ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ sps-news
0 comments:
Post a Comment