-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, September 15, 2025

Trump បន្តពន្យារពេលកំណត់លើការលក់ TikTok ម្តងទៀត

ចំនួនអ្នកទស្សនា: Views

(បរទរស)៖​ រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ កំពុងរៀបចំពន្យារពេលកំណត់ម្តងទៀត សម្រាប់ក្រុមហ៊ុន ByteDance មេធំរបស់ TikTok ដើម្បីលក់ ឬបោះបង់កម្មសិទ្ធិប្រតិបត្តិការនៅសហរដ្ឋអាមេរិក មុនពេលត្រូវប្រឈមមុខនឹងការបិទកម្មវិធីនេះ​ ដែលកំណត់នៅថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២៥។

នេះជាការពន្យារពេលលើកទី៤ចាប់តាំងពីត្រាំឡើងកាន់អំណាចនៅខែមករា។ ច្បាប់ PAFACA ដែលបានអនុម័តដោយសភា គឺកំណត់ឱ្យក្រុមហ៊ុន​ ByteDance ត្រូវលក់ TikTok ឬប្រឈមនឹងការហាមឃាត់ ចាប់ពីដើមឆ្នាំ២០២៥។ ត្រាំបាននិយាយថា មានក្រុមហ៊ុនអាមេរិកចង់ទិញ TikTok ប៉ុន្តែការចរចាបានពន្យារពេល ពីព្រោះចិនមិនទាន់អនុម័តលើលក្ខខណ្ឌសំខាន់ៗ ដូចជា ការគ្រប់គ្រង algorithm និងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ។​ ពេលនេះ អាមេរិក និងចិនក៏កំពុងចរចាផ្នែកពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដ ដែលប្រធានបទ TikTok ក៏ត្រូវបានដាក់បញ្ចូលក្នុងវេទិកានេះផងដែរ។ ការចរចានេះអាចផ្តល់ហេតុផលដល់ត្រាំក្នុងការផ្ដល់ពេលវេលាបន្ថែម។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះគឺមានសម្ពាធនយោបាយខ្លាំងនៅសហរដ្ឋអាមេរិក ដោយសភាផ្ទាល់បានបង្ហាញកង្វល់ពីបញ្ហាសុវត្ថិភាពជាតិ និងការពន្យារពេលជាបន្តបន្ទាប់។ TikTok មានអ្នកប្រើប្រាស់ប្រមាណ ១៧០លាននាក់នៅអាមេរិក ដែលជាកត្តាដែលធ្វើឱ្យរដ្ឋបាលត្រាំប្រញាប់ប្រញាល់រកដំណោះស្រាយ៕

0 comments:

Post a Comment