-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, September 16, 2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីភាពចែកប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធីបតីភាពប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ពិធីនេះ រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមជម្រាបថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ១,៤៨៧នាក់ ក្នុងនោះមាននារី ៦០៧នាក់ ស្មើនឹង ៤០,៨២% ព្រះសង្ឃចំនួន ៥ព្រះអង្គ និងជនពិការចំនួន ១នាក់។ និស្សិតជ័យលាភីមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មមានចំនួន ៦៤៧នាក់ (នារី ៣២០នាក់ ស្មើនឹង ៤៩,៤៦%) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន ៦២៩នាក់ (នារី ២២៤នាក់ ស្មើនឹង ៣៥,៦១%) និង វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ២១១នាក់ (នារី ៦៣នាក់ ស្មើនឹង ២៩,៨៦%)។ ក្នុងចំណោមនិស្សិតជ័យលាភី មាននិស្សិតអាហារូបករណ៍សរុបចំនួន ៦២៨នាក់ (នារី ២៥៨នាក់ ស្មើនឹង ៤១,០៨%) ដែលមាននិស្សិតអាហារូបករណ៍សម្តេចតេជោចំនួន ៤០នាក់ (នារី ១៦នាក់ ស្មើនឹង ៤០%) និងនិស្សិតបង់ថ្លៃសិក្សាចំនួន ៨៥៩នាក់ (នារី ៣៥៧នាក់ ស្មើនឹង ៤១,៥៦%)។

ចំនួននិស្សិតជ័យលាភីនៃគ្រឹះស្ថានសិក្សាទាំង៣ តាមកម្រិតសញ្ញាបត្រសរុបមានចំនួន ៦៤៧នាក់ ក្នុងនោះនារីចំនួន ៣២០នាក់ ស្មើនឹង ៤៩,៤៦% និង និស្សិតជាព្រះសង្ឃចំនួន ១ព្រះអង្គ។

ក្នុងចំណោមនិស្សិតជ័យលាភី មាននិស្សិតអាហារូបករណ៍សរុបចំនួន ១០០នាក់ (នារី ៥៩ នាក់ ស្មើនឹង ៥៩%) ដែលមាននិស្សិតអាហារូបករណ៍សម្តេចតេជោចំនួន ៨នាក់ (នារី ៦នាក់ ស្មើនឹង ៧៥%) និងនិស្សិត បង់ថ្លៃសិក្សាចំនួន ៥៤៧នាក់ (នារី ២៦១នាក់ ស្មើនឹង ៤៧,៧១%)៕

0 comments:

Post a Comment