-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, September 6, 2025

លោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធធ្ងន់លើបន្ទះឈីបនាំចូល ប្រសិនបើក្រុមហ៊ុនមិនទៅផលិតនៅអាមេរិក

ចំនួនអ្នកទស្សនា: Views

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធនាំចូលលើក្រុមហ៊ុនផលិតបន្ទះឈីបណាដែលមិនព្រមប្ដូរទីតាំងផលិតកម្មទៅកាន់សហរដ្ឋអាមេរិក។ ការថ្លែងនេះធ្វើឡើងមុនពេលអាហារពេលល្ងាចផ្លូវការមួយជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងសួនផ្កា Rose Garden របស់សេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Apple ទើបតែប្រកាសប្តេជ្ញាបង្កើនការវិនិយោគនៅសហរដ្ឋអាមេរិកចំនួន ៦០០ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។

ក្នុងចំណោមអ្នកចូលរួមអាហារពេលល្ងាចនោះ មានឥស្សរជនសំខាន់ៗជាច្រើនក្នុងវិស័យបច្ចេកវិទ្យាដូចជា៖ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta, លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple, លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft, លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗជាច្រើនទៀត។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីនេះទេ។ លោក Musk ពីមុនធ្លាប់ជាអ្នកប្រឹក្សារបស់លោក Trump ប៉ុន្តែបានផ្តាច់ទំនាក់ទំនងគ្នានៅដើមឆ្នាំនេះ។

ការគំរាមកំហែងនេះបានកើតឡើងស្របពេលដែលក្រុមហ៊ុនយក្សផលិតបន្ទះឈីបដូចជា TSMC របស់តៃវ៉ាន់ និង Samsung ព្រមទាំង SK Hynix របស់កូរ៉េខាងត្បូងបានប្រកាសពីគម្រោងវិនិយោគរោងចក្រនៅអាមេរិករួចទៅហើយ។

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ពន្ធជាយុទ្ធសាស្ត្រនយោបាយរបស់លោក ត្រាំ កន្លងមក ក៏បានប្រឈមនឹងការជំទាស់ផ្នែកច្បាប់មួយចំនួនផងដែរ៕

0 comments:

Post a Comment