-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, June 4, 2025

ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Emirates Airline បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ចំនួនអ្នកទស្សនា: Views

នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ យន្តហោះដំបូងគេរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។

ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះជើងហោះហើរដំបូងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមជាមួយអាជ្ញាធរខេត្តសៀមរាប និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។

ជើងហោះហើរជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នេះ នឹងដំណើរការហោះហើរ ០៣ជើង ក្នុងមួយសប្ដាហ៍ ដោយហោះចេញពីទីក្រុងឌូបៃ (Dubai) ឆ្លងកាត់ទីក្រុងបាងកក (Bangkok) មុននឹងបន្តដំណើរមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។

ការបើកដំណើរការជើងហោះហើរត្រង់នេះ ត្រូវបានគេរំពឹងថានឹងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុប មកកាន់ខេត្តសៀមរាប និងកម្ពុជាទាំងមូល ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដូចជា Emirates Airline នេះ ក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់អន្តរជាតិចំពោះសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា និងសមត្ថភាពរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងការទទួលជើងហោះហើរធំៗ៕

0 comments:

Post a Comment