-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, June 11, 2025

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

 (នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។

សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។

សម្តេចបានអរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ សម្តេចនឹងរង់ចាំស្វាគមន៍វត្តមានរបស់ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ៕

0 comments:

Post a Comment