-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 10, 2025

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាពព័ត៌មានជាភាសាបរទេស បង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ឱ្យបានច្រើន សំដៅរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អង្គភាពព័ត៌មាន ដែលផ្សាយជាភាសាបរទេស សូមចូលរួមបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅចូលរួមចំណែក ក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។

ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានអនុញ្ញាតឱ្យលោក SUN YINGLONG (ម្ចាស់ក្រុមហ៊ុន Point Business Service និងអង្គភាពសារព័ត៌មាន Khmer Industrial Economy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសារព័ត៌មានភាសាចិន បានចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ដែលជួយលើកកម្ពស់ឱ្យពិភពលោកបានយល់ដឹងអំពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងសក្តានុពលនានារបស់ប្រទេសកម្ពុជា។ សារព័ត៌មានចិន ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយព័ត៌មានពិតអំពីសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជនចិន និងប្រជាពលរដ្ឋដែលនិយាយភាសាចិន នៅទូទាំងពិភពបានដឹងច្បាស់បន្ថែមទៀត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់ សារព័ត៌មាន ខ្មែរថាមស៍ ផ្សាយជាភាសាចិន ហើយពេលនេះដោយទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត័មាន មានឈ្មោះថាសារព័ត៌មាន KHMERINDUSTRIAL ECONOMY ដែលមានគោលជំហរ និងការផ្សព្វផ្សាយព័ត៌មាន ដូចសារព័ត៌មានខ្មែរថាមស៍ ផ្សាយជាភាសាចិនដដែលបានជួយផ្សព្វផ្សាយពីអ្វីដែលបានកើតមានឡើងនៅកម្ពុជា ពិតជាក់ស្តែងដើម្បីឱ្យប្រជាជន ជាអ្នកវិនិយោគ និងអ្នកទេសចរចិនបានដឹងច្បាស់បន្ថែមទៀត។

ដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែល្អ និងមានព័ត៌មានច្រើនបន្ថែមទៀតនោះ, រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំពិនិត្យក្នុងការធ្វើកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីដកស្រង់ព័ត៌មានសំខាន់ៗ យកទៅបកប្រែជាភាសាចិនហើយផ្សព្វផ្សាយជាផ្លូវការ ព្រោះស្ថាប័នសារព័ត៌មានជាតិ AKP នេះគឺរាល់ព័ត៌មានគឺពិតត្រឹមត្រូវ មានប្រភពច្បាស់លាស់ ហើយរាល់គោលជំហរ និងការសម្រេចផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្សព្វផ្សាយបានលឿន រួមជាមួយរូបភាពផងដែរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំហានទៅមុខទៀត AKP ក៏នឹងមានការផ្សាយព័ត៌មានជាភាសាចិនផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងស្ថាប័នសារព័ត៌មានចិនធំៗជាច្រើន។ ជាក់ស្តែងកាលពីកឡុងខែខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន CMG បានចុះអនុស្សរណៈនៃការយោគយល់ដើម្បីការអភិវឌ្ឍថែមមួយកម្រិតទៀត ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី និងបន្ថែមលើនេះទៀត គឺកិច្ចសហការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅឌីជីថល និងការផ្សាយព័ត៌មានអន្តរជាតិ ជាភាសាខ្មែរតាមរយ: China Global Television Network -CGTN។

CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV។ CGTN មានទំហំនៃការផ្សាយមានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក។

លោក Sun Yinglong បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ពិសេសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីបន្តចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានជាភាសាចិន ដល់សាធារណជនបានយល់ បានដឹងបានជ្រាប ហើយជាពិសេសនោះ គឺ ជនជាតិចិនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

0 comments:

Post a Comment