-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, April 10, 2025

ក្រសួងប្រៃសណីយ៍ រៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចំនួនអ្នកទស្សនា: Views

    ក្រសួងប្រៃសណីយ៍ រៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិក ក្រោមឱវាទក្រសួង បានមូលមតិ​គ្នា​រៀបចំ​ពិធី​សូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍។

ក្នុងពិធីនេះ ក៏មានរៀបចំសម្ដែងរបាំជូនពរ និងរបាំត្រុដិដែលជាទំនៀម​ប្រពៃណីដ៏​ល្អផូ​រ​ផង់​រប​ស់​ខ្មែរ​ ក្នុងគោលបំណងប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់​ដឹក​នាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់រូប នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងឱកាស​បុណ្យ​ចូ​ល​ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹង​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ​។

ឆ្លៀតក្នុងឱកាសនេះ សូមបួងសួងប្រសិទ្ធពរជ័យ សិរីមង្គល ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប សូម​ជួប​ប្រទះ​តែ​នឹងសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួ​សារ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

0 comments:

Post a Comment