-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 8, 2025

អភិបាលខេត្តព្រះវិហារ ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ៨៦៩គ្រួសារ នៅក្រុងព្រះវិហារ និងប្តេជ្ញាចិត្តចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តឱ្យអស់នៅឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៨៦៩គ្រួសារ ដែលមានក្បាលដីសរុបចំនួន១០៤៦ក្បាលដី លើផ្ទៃដីចំនួនជាង២៥៧ហិកតា ស្ថិតក្នុងភូមិភារកិច្ច (តំបន់កូនភ្នំ) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាមួយនឹងការថ្លែងប្តេជ្ញាចិត្ត នឹងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យអស់ក្នុងឆ្នាំ២០២៥នេះ។

នៅក្នុងឱកាសនេះ លោក គីម រិទ្ធី ជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅភូមិភារកិច្ច សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក៏ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ដែលបានសម្រេចឯកភាពលើសំណើររបស់រដ្ឋបាលខេត្ត ដែលបានស្នើសុំកាត់ឆ្វៀលដីចំនួន៣១៧ហិកតា នៅតំបន់កូនភ្នំ ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ចេញពីដែនគម្រប់ព្រៃឈើឆ្នាំ២០២២ និងធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីថែរក្សាកាពារឱ្យបានគង់វង្ស។

លោកអភិបាលខេត្តព្រះវិហារ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរសង្កាត់ និងក្រុងព្រះវិហារ មន្ទីររៀបចំដែនដី ព្រមទាំងក្រុមការងារវាស់វែងដីធ្លីទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទី ភារកិច្ច ការងាររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដីធ្លី និងការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ ក៏ដូចជានៅក្នុងតំបន់កូនភ្នំ ស្ថិតក្នុងភូមិភារកិច្ច ដែលបានអនុវត្តតាមជំហានៗរួមមាន៖ ការប្រកាសតំបន់វិនិច្ឆ័យ ការកំណត់ព្រំប្រទល់ភូមិ ការកំណត់ព្រំក្បាលដី និងវាស់វែងក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី ការបិទផ្សាយជាសាធារណៈនូវទិន្នន័យម្ចាស់ក្បាលដីទាំងអស់ក្នុងតំបន់វិនិច្ឆ័យ។

លោក គីម រិទ្ធី បានបញ្ជាក់ថា ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបានចែកជូនបងប្អូននាពេលនេះ គឺជាលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើកការអនុវត្តកំណែទម្រង់លើវិស័យដីធ្លី ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលមានក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ បានចុះវាស់វែងចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដើម្បីដោះស្រាយស្ថានភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លី ឱ្យមានភាពស្របច្បាប់ត្រឹមត្រូវ រឹងមាំ។

ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបំដែនដីជាសេនាធិការ ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លី នៅទូទាំងប្រទេសឱ្យបានមុនឆ្នាំ២០២៩។លោកថ្លែងបញ្ជាក់ទៀតថាបណ្ណកម្មសិទ្ធ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាឯកសាររដ្ឋបាល ដែលបញ្ជាក់ពីសិទ្ធជាម្ចាស់ស្របច្បាប់លើក្បាលដីនីមួយៗ ដែលអាចមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងបាន។

លោក គីម រិទ្ធី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ និងប្រជាពលរដ្ឋទាំងអស់ ដូចខាងក្រោម៖

*យកចិត្តទុកដាក់រួមគ្នាធ្វើការសម្របសម្រួលឱ្យអស់លទ្ធភាព ក្នុងការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋាន តាមរយះយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងទប់ស្លាត់ការកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់។

*សូមសហការពិនិត្យ និងស្នើសុំការចុះបញ្ជីដីរដ្ឋ ដីសហគមន៍ និងដីសាធារណៈផ្សេងៗទៀត ឱ្យបានច្បាស់លាស់ ដើម្បីធានាការថែរក្សាឱ្យបានគង់វង្ស និងការពារមិនឱ្យបាត់បង់។

*រាល់ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនមែនជាដីភោគៈ ដីមិនស្របច្បាប់ ឫពុំមានការចុះវាស់វែងពីមន្ត្រីជំនាញ តាមនិតិវិធីស្របច្បាប់ ត្រូវបានហាមឃាត់ជាដាច់ខាត៕

0 comments:

Post a Comment