(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អនុម័តផ្តល់សុពលភាពដល់ លោក ចាប ម៉ុច និងលោក ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។
ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
តំណាងរាស្រ្តថ្មីទាំងពីរនេះនេះ ត្រូវបានស្នើឡើងជំនួសតំណាងរាស្រ្តពីររូបដែលទៅកាន់តំណែងព្រឹទ្ធសភាក្នុងនោះ លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោក ប្រាក់ សុខុន ដែលបានសុំលាលែង៕
0 comments:
Post a Comment