-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, March 20, 2024

រដ្ឋមន្រ្តីទេសចរណ៍ស្នើសមាគម CATA ចូលរួមឱ្យបានសកម្មក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើសុំសមាគមទេសចរណ៍កម្ពុជា (CATA) ចូលរួមឱ្យបានសកម្មក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយតំណាងសមាគមទេសចរណ៍កម្ពុជា (CATA) ដឹកនាំដោយលោកជំទាវ ឆាយ​ ស៊ីវលីន ប្រធានសមាគម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមក និងស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើសកម្មភាពការងារអនុវត្តបន្តឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់របស់សមាគមទេសចរណ៍កម្ពុជា។

បន្ទាប់ពីស្តាប់របាយការណ៍របស់សមាគម ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ពីសមិទ្ធផលសម្រេចបានកន្លងមក និងថ្លែងអំណរគុណដល់សមាគមទេសចរណ៍កម្ពុជាដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យសមាគមបន្តសកម្មភាពការងាររបស់ខ្លួន និងស្នើសុំការចូលរួមពីសមាគមទេសចរណ៍កម្ពុជាឱ្យបានសកម្មក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕

0 comments:

Post a Comment