-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, February 4, 2024

សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមណ្ឌលកំពង់ស្ពឺ ជូនដល់មណ្ឌលកុមារកំព្រាត្រែងត្រយឹង

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ:ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក.) សរុប ចំនួន៣៦នាក់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនកុមារកំព្រា និងបុគ្គលិក ក្នុងអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ស្ថិតនៅក្នុងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ស.ស.យ.ក. និងដោយមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនទឹកបរិសុទ្ធអូរ៉ាល់ ក្រុមហ៊ុននំស្រួយលីលី។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត វេង ហេង អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាល ស.ស.យ.ក. និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ក៏បានចូលរួមក្នុងឱកាសនេះផងដែរ។

ការពិនិត្យ និងព្យាបាលជំងឺក្នុងរយៈពេល០១ ថ្ងៃនេះសរុបបានចំនួន១៧២នាក់ ដោយពិនិត្យ និងព្យាបាលផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺមាត់ ធ្មេញ ផ្នែកពិនិត្យអេកូសាស្រ្ត ផ្នែករោគស្រ្តី ផ្នែកសង្គ្រោះបឋម និងអប់រំសុខភាពសាធារណៈ ផ្នែកត្រចៀក ច្រមុះ បំពង់ក ។ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ រួមជាមួយសប្បុរសជនជូនដល់កុមារកំព្រា និងបុគ្គលិកមជ្ឈមណ្ឌល រួមមានសៀវភៅ ៣០០ក្បាល ប៊ិច ៣០០ដើម នំស្រួយ១០បេធំ និងសម្ភារៈឧបភោគ បរិភោគមួយចំនួនទៀត ។

ដោយ៖ ធូ កុសល

0 comments:

Post a Comment