-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, February 24, 2024

ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា ប្រកាសដាក់ឱ្យដំណើរការគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល

ចំនួនអ្នកទស្សនា: Views

ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្អ រដ្ឋបាលខេត្ត តំណាងអង្គការដៃគូ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។ 

គំនិតផ្តួចផ្តើមរួមគ្នាមួយនេះធ្វើឡើងគឺដើម្បី ធានា លំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល និងធានាថាសហគមន៍មូលដ្ឋានគឺជាអ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ ក្នុងការចូលរួមកិច្ចគាំពារ និងអភិរក្សរយៈពេលវែង។ ឯកឧត្តម ជួប ប៉ារីស៍ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺឧនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅជា ប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ ៦០ ភាគរយនៅឆ្នាំ ២០៥០។ គម្រោងទាំងនេះ គឺ ចូលរួមបង្កើនគម្រប់ព្រៃឈើ ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ និងធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយ ចីរភាព”។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ កម្ពុជាបានមានប្រសាសន៍ថា " ការងាររបស់អង្គការអភិរក្សអន្តរជាតិនៅកម្ពុជាបាន អនុវត្តការងារអភិរក្ស និងការពារធនធានធម្មជាតិនៅជួរតំបន់ភ្នំក្រវាញកណ្តាលអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ខណះពេលដែលយើងជួយ រាជរដ្ឋាភិបាលក្នុងការ បង្កើតព្រៃការពារនេះ។ ដោយមានការការវិនិយោគ ពីវិស័យសាធារណៈនិងឯកជន យើងបានទទួល ធនធាន ដើម្បីសម្រេចបាននូវសេចក្តីប៉ងប្រាថ្នារបស់យើង ក្នុងការអភិរក្សនិងការអភិវឌ្ឍរួមគ្នា ប្រកបដោយនិរន្តរភាពសម្រាប់មនុស្ស និងធម្មជាតិ នៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ។

កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាលបានទទួលនូវការប្តេជ្ញាចិត្ត ក្នុងការផ្តល់មូលនិធិរយៈពេល ១៥ ឆ្នាំ ពីមូលនិធិកេរតំណែលតំបន់ទេសភាព(LLF) ដែល បង្កើតឡើងដោយក្រសួងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាល្លឺម៉ង់"។ ភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងពី "ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃតំបន់អភិរក្សត្រូវបានទទួលស្គាល់ ថាជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារតំបន់ទេសភាព ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃ។

លោកស្រី Stefanie Lang នាយកប្រតិបត្តិនៃមូលនិធិកេរតំណែលតំបន់ទេសភាព(LLF) បាន ស្វាគមន៍ ក្រុមហ៊ុនProcter & Gamble ក្នុងនាមជាក្រុមហ៊ុនឯកជនដំបូងគេ ក្នុងការខិតខំប្រឹងប្រែង អភិរក្សជីវៈចម្រុះដ៏មានតម្លៃនៅក្នុងប្រទេសកំពុងអភិវឌ្ឍ តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន ។ សម្រាប់រយៈពេលប្រាំឆ្នាំដំបូង កម្មវិធីនេះ នឹងត្រូវបានសហការផ្តល់មូលនិធិពីក្រុមហ៊ុន Procter & Gamble Co.។

លោកស្រី Ashley Kuhn នាយកជាន់ខ្ពស់ផ្នែកធម្មជាតិនិងជីវៈចម្រុះ នៃក្រុមហ៊ុន Procter & Gamble Co. បានប្រសាសន៍ថា ក្រុមហ៊ុន Procter & Gamble មានមោទនភាពក្នុងការគាំទ្រការអភិរក្សដែលរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយឱ្យជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរឡើង និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ”

សូមបញ្ជាក់ថា អង្គការអភិរក្សអន្តរជាតិ បានចាប់ដៃគូ ជាមួយUSAID-មរតកបៃតង ផងដែរ ក្នុងការ គាំទ្រការអនុវត្តគម្រោងរេដបូក ជួរភ្នំក្រវាញកណ្តាល៕

0 comments:

Post a Comment