-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, January 1, 2024

បណ្ឌិត ម៉ឹង មករា នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារក្រីក្រជាង១០០គ្រួសារ និងគ្រូបង្រៀន សិស្សានុសិស្ស នៅស្រុកជើងព្រៃ

ចំនួនអ្នកទស្សនា: Views

(កំពង់ចាម)៖​ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកអំណោយជូនគ្រួសារក្រីក្រ ចំនួន ១០៩គ្រួសារ និងគ្រូបង្រៀន ព្រមទាំងសិស្សានុសិស្ស ចំនួន ៨៨នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បាវ ៥០គីឡូក្រាម, ត្រីខ១យួរ, មីជាតិ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ស្ករស១កញ្ចប់, អំបិល១កញ្ចប់, ប៊ីចេង១កញ្ចប់, ប្រេងឆា១ដប, ក្រម៉ា១, សារ៉ុង១ និងខ្មៅដៃនិងបណ្តូលខ្មៅដៃ១ប្រអប់

ចំពោះអំណោយចែកជូនគ្រូបង្រៀន ៦នាក់រួមមាន៖ ប៊ិច៥ដើម សៀវភៅ៥ក្បាល ដបទឹក១ កាបូបយួរ១ នឹងថវិកា ១០ម៉ឺនរៀល ក្នុងម្នាក់ៗ។ ចំពោះសិស្សានុសិស្ស ៨២នាក់ ម្នាក់ៗទទួលបាន ខ្មៅដៃ៥ដើម បណ្តូលខ្មៅដៃ៥បន្ទះ ប៊ិច៥ដើម សៀវភៅ ១ក្បាល និងកាបូបប៊ិច១។

អំណោយដែលចែកជូនក្នុងពិធីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសមាគមយុវជនក្រុម៨។

លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។

លោកបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការលើកស្ទួយកម្រិតជីវភាគ្រួសារប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស បង្កើតការងារ និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។ ការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរ លោកបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផល មានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួលបានសេវាពិនិត្យព្យាបាលជម្ងឺ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាងបួនទសវត្សរ៍កន្លងមក ដែលស្នាដៃដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានបន្តវេនថែរក្សា និងដឹកនាំអភិវឌ្ឍន៍ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍពេញលេញជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

ក្រោមការដឹកនាំ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕


0 comments:

Post a Comment