-->
skip to main
|
skip to sidebar
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខសង្គម
សុខភាព
ទេសចរណ៍
ព័ត៌មានវិទ្យា
កីឡាា
វប្បធម៌
កីឡា
ជីវិតកំសាន្ត
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
Popular Posts
ជំនួបជាមួយរដ្ឋមន្ត្រីសុខាភិបាល, ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល
(ភ្នំពេញ)៖ លោក Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអ...
ពិធីសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាត និងអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបា...
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១០ ខ...
លទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្...
អង្គការសង្គមស៊ីវិលរាជធានីភ្នំពេញនិងខេត្តកណ្តាល អំពាវនាវឱ្យមានការដោះលែងវីរកងទ័ពកម្ពុជា ១៨រូប ដោយឥតលក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួននិងដោយភាពស្មោះត្រង់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភា...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលចាប់ផ្តើមបើកដំណើរការ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជ...
កម្ពុជាបន្តអំពាវនាវឲ្យថៃដោះលែងទាហាន១៨នាក់ដែលថៃចាប់ទៅឲ្យបានឆាប់ ខណៈរហូតដល់ពេលនេះ គឺមានរយៈពេល៤៦ថ្ងៃហើយ
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងកម្ពុជ...
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC ) សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល...
ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ
ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្...
Categories
ទេសចរណ
(3)
ទេសចរណ៍
(13)
ព័ត៌មានកីឡា
(17)
ព័ត៌មានជាតិ
(2128)
ព័ត៌មានសន្តិសុខ
(52)
ព័ត៌មានសន្តិសុខជាតិ
(7)
ព័ត៌មានសុខភាព
(4)
ព័ត៌មានសេដ្ឋកិច្ច
(2)
ព័ត៌មានអន្តរជាតិ
(14)
សន្តិសុខសង្គម
(59)
សេដ្ឋកិច្ច
(21)
Wednesday, October 18, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍
ចំនួនអ្នកទស្សនា:
Views
ថ្ងៃចេញផ្សាយ: October 18, 2023
sps-news.com
No comments
(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅប្រមុខរដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀងនានា ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់គ្នារវាងផ្លូវល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។
សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។
ក្នុងឱកាសជំនួបនោះ លោក វ៉ វ៉ាន់ធឿង បានអបអរសាទរសម្តេចធិបតី ទទួលបានការគាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មី។ លោកប្រមុខរដ្ឋវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាអនុវត្តដោយជោគជ័យរាល់គោលនយោបាយនានា ដែលបានដាក់ចេញទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
លោក វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយប្រធានរដ្ឋវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើប្រធានរដ្ឋវៀតណាម ពន្លឿនកិច្ចចរចាតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត របស់កម្ពុជា ជាមួយផ្លូវល្បឿនលឿនម៉ុកបាយ-ហូជីមិញ របស់វៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ប្រធានរដ្ឋវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ សម្តេចធិបតី បានទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕
Newer Post
Older Post
Home
0 comments:
Post a Comment
Popular Posts
ព្រឹកនេះ សម្តេចតេជោហ៊ុនសែនអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅវិមានសន្តិភាព
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង
មន្ទីរសុរិយោដីខេត្តព្រះសីហនុចុះពិនិត្យវាស់វែងទីតាំងដី តាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ប្ដឹងទប់ស្កាត់ ផ្អាកផ្ដល់វិញ្ញាបនបត្រ20ប័ណ្ណ ក្នុងទំហំដី135ហិចតា ដែលមានទំនាស់ជិត20ឆ្នាំ
ព្រឹកថ្ងៃនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ
មេឈ្មួញធ្វើសារាចរណ៍រកស៊ីឈើយ៉ាងរលូននៅកំបន់D3ស្រុកស្នួលខេត្តក្រចេះ
សង្វៀនជល់មាន់ បើកលេងយ៉ាងពេញទំហឹងក្នុង ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
ទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ
ព្រះវិហារករណីបទល្មើសនេសាទដាក់រ៉ាវក្រុងព្រះវិហារនិងស្រុកត្បែងមានជ័យ។ជាអាណាធិបតេយ្យនៅចំណុចអូរព្រាលនិងចំណុចព្រែកអញ្ចាញ។
ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ មួយន្លែងលេងយ៉ាងបានយ៉ាងរលូនគ្មាន អាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបសោះឡើយ
អុញនោះបែកធ្លាយព័ត៌មានមានម៉ាស៊ីនជ្រៀកឈើអនាធិបតេយ្យចំនួន 2 គ្រឿងធ្វើសកម្មភាពច្រៀកឈើជាច្រើនម៉ែត្រគីបនៅចំណុចមាត់ស្ទឹងកំពុងស្ដេចស្ថិតក្នុងភូមិកំពង់ស្ដេចឃុំក្រវ៉ាស្រុកបារាយណ៍ខេត្តកំពង់ធំអាជ្ញាធររក្សាភាពស្ងៀមស្ងាត់
0 comments:
Post a Comment