-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, August 14, 2023

នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ប្តេជ្ញាបន្តរក្សាគោលជំហរដោយឥតងាករេចំពោះ «គោលនយោបាយចិនមួយ»

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទើបតែងតាំងថ្មីរបស់កម្ពុជា បានអះអាង ចំពោះមុខប្រមុខការទូតចិនថា រដ្ឋាភិបាលថ្មី​របស់​ឯកឧត្តម​នៅ​បន្ត​រក្សា​គោល​ជំហរ​ដដែល​ចំពោះ«គោលនយោបាយចិនតែមួយ» ។

នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី នាថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០២៣ម្សិលមិញនេះ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ទៅកាន់ឯកឧត្តម វ៉ាង យី នូវ​ការ​រក្សា​គោល​ជំហរ​ឥត​ប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ចំពោះ «គោល​នយោបាយ​ចិន​មួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។

 ជាមួយគ្នានោះដែរឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ភាគី​មិត្ត​ចិន​ទៅ​ចូលរួមពិធីខួបលើកទី១០នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាពាក់កណ្តាលខែតុលា ឆ្នាំ​២០២៣​ខាង​មុខ​ខាង​នេះ​ផង​ដែរ​។

 នៅក្នុងកិច្ចជំនួបនោះដែរ រដ្ឋមន្រ្តីការបរទេសចិនឯកឧត្តម វ៉ាង យី បាន​ថ្លែង​ថា​ ចិន​នៅ​បន្ត​ជំរុញ​ការ​អនុវត្ត​ការងារប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជាដដែល ហើយភាគី​មិត្ត​ចិន​នឹង​ត្រៀម​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសា​ភិបាល​បណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខផង។

 នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងប្រមុខ​ការ​ទូត​ចិន ក៏បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់​ជិត​ស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូច​ជា​ការ​ពង្រីក​ទិស​ដៅ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើវិស័យថ្មីៗបន្ថែមទៀត ដូចជា វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ។

 សូមបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជារយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។ ដំណើរ​ទស្សន​កិច្ច​របស់ប្រមុខការទូតចិនរូបនេះមកកម្ពុជា គឺដើម្បីលើក​កម្ពស់​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់ និង​អន្តរជាតិ​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តមវ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បាន​ចូល​ជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួប​ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំង នៃកម្ពុជា ជួប​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងជួបជាមួយឯកឧត្តម ហោ ណាំហុងអតីត ប្រមុខការទូតកម្ពុជាជាដើម។

នៅ​ក្នុង​អំឡុងពេលទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃនេះ ឯកឧត្តម វ៉ាង យី បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាលចិននូវបន្តប្តេជ្ញាចិត្តដោយឥតងាករេក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និង​ពាំនាំ​នូវ ការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំថ្មី និងមាគ៌ា​អភិវឌ្ឍ​របស់​កម្ពុជា​ផង​ដែរ។ ឯក ឧត្តម វ៉ាង យី ក៏បានលើកឡើងផងដែរថា អាណត្តិដែល​ទទួល​បាន​ពី​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៨២ភាគរយ បានគូសបញ្ជាក់អំពី​អភិក្រម​នៃកា​រ​ដឹកនាំ​ប្រក​បដោយ​ការ​ឆ្លើយ​តប​របស់​​គណបក្សប្រជាជនកម្ពុជា ដែល តែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និង​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋជាដើម៕ អត្ថបទ៖ បាន ចក់



0 comments:

Post a Comment