-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, July 18, 2023

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់អនុរដ្ឋលេខាធិការក្រសួងព័ត៌ មានថ្មី២រូប ត្រូវបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ប្រគល់ជូនឱ្យទទួលបានលទ្ធផលល្អ

ចំនួនអ្នកទស្សនា: Views

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់អនុរដ្ឋលេខាធិការក្រសួង ព័ត៌មានថ្មី២រូប ត្រូវបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ប្រគល់ជូនឱ្យទទួលបានលទ្ធផលល្អ។ ការផ្ដាំផ្ញើរបស់ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅក្នុងឱកាសទទួលជួបឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការអន្តរជាតិ នៃក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាចំនួន៣រូប ដែលទើបទទួលបានការតែងតាំងថ្មី ដើម្បីគោរពស្នើសុំអនុសាសន៍មួយចំនួន សម្រាប់បំពេញកិច្ចការងារឱ្យបានល្អ ។

    ឯកឧត្តម សុខ ប្រសិទ្ធិ បានបញ្ជាក់ថា ឯកឧត្តម ជាអនុរដ្ឋលេខាធិការ ទាំង២រូបដែលទើបតែងតាំងថ្មីនេះ គឺមានសមត្ថភាព ចំណេះដឹង និងមានសញ្ញាបត្រពីបរទេស នឹងជួយក្នុងកិច្ចការងារផ្នែកទំនាក់ទំនងអន្តរជាតិ របស់ក្រសួងព័ត៌មាន ។

  នៅក្នុងឱកាសនេះដែរ ឯកឧត្តម គិម ហុង ឯកឧត្ដម អំ តារាវិទូ បានគោរពថ្លែងអំគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានផ្តល់នូវជំនឿទុកចិត្ត ផ្តល់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ។ តាមរយៈការផ្តល់ភាពជឿជាក់នេះ ឯកឧត្តម អនុរដ្ឋលេខាធិការថ្មីទាំង ២ រូប បានប្តេជ្ញាចិត្ត ដើម្បីបំពេញតួនាទី និងភារកិច្ចដែល រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ប្រគល់ជូនឱ្យទទួលបានលទ្ធផលល្អប្រសើរ ។

  ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការផ្តាំផ្ញើដល់ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ២ រូបថ្មីដែលទើបតែងតាំង ត្រូវរួមសហការសាមគ្គីគ្នា ជាមួយគ្រប់ផ្នែក ក្នុងក្រសួង និងមានកិច្ចសហការទំនាក់ ទំនងល្អជាមួយបណ្តាក្រសួងស្ថាប័ន រួមទាំងបណ្តាប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន៕

 


0 comments:

Post a Comment