-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 13, 2023

ឯកឧត្តមអភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តខិតខំបម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋកាន់តែល្អ និងធានាភូមិឃុំសុវត្ថិភាពឱ្យកាន់តែល្អថែមទៀត

ចំនួនអ្នកទស្សនា: Views

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំបន្ថែមទៀតទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំប្រឹងប្រែងបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អឆាប់រហ័ស ពិសេសធ្វើយ៉ាណាឱ្យភូមិឃុំក្លាយទៅជាភូមិឃុំមានសុវត្ថិភាពខ្ពស់ ។

ថ្លែងនៅក្នុងឱកាស បន្តចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានជាមួយ ប្រធានក្រុមការងារចុះជួយឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ និងស្ដាប់បញ្ហាប្រឈមនានា ក្នុងមូលដ្ឋានឃុំកំពែង ឃុំព្រៃរំដេង និងឃុំព្រៃអំពក ស្រុកគិរីវង់ ចំនួន ២៦០នាក់ រយះពេលពេញមួយថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន ពិសេសមន្រ្តីភូមិឃុំ និងលោកមេប៉ុស្តិ៍ ត្រូវធ្វើការសហការឱ្យកាន់តែល្អថែមទៀត លើការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ពិសេសលើសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ដោយធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានខ្ពស់ ពោលគឺត្រូវតែរឹតបន្តឹង បង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ការគិតគូរនិងយកចិត្តទុកដាក់អំពីសុខទុក្ខ និងបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័សដោយទំនួលខុសត្រូវ វានឹងធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានទំនុកចិត្ត និងបន្តគាំទ្រលោកអ៊ុំជាមេឃុំ មេភូមិថែមទៀត ម្យ៉ាងវិញទៀតទន្ទឹមនឹងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយសូមអាជ្ញាធរមូលដ្ឋាន ធ្វើការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនថែមទៀត ពិសេសត្រូវសហការគ្នាឱ្យល្អជាមួយនឹង បងប្អូន ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាល ធ្វើយ៉ាងណាពង្រឹង លើការងារ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ សាធារណៈ កាន់តែល្អរឹងមាំ ឱ្យមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋានដែលគ្មានបទល្មើសគ្រប់ប្រភេទ គ្មានល្បែងស៊ីសង ស្របតាមគោលនយោបាយភូមិឃុំមានសវុត្ថិភាព ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ សម្រួលផ្សាយដោយ៖ DARA

0 comments:

Post a Comment