-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 13, 2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី​ភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ៖

* សម្តេចតេជោ ហ៊ុន សែន យល់សប្តិឃើញសម្តេច ហ៊ុន ណេង ចុះចាប់ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្និទ្ធស្នាលរវាងសម្តេច និងកម្មករ កម្មការិនី ព្រោះពួកគេចាត់ទុកសម្តេចដូចជាសាច់ញាតិក្នុងគ្រួសារ។

* សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា អត្រាកំណើតទីជនបទ ខ្ពស់ជាងនៅរាជធានី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចហៅកម្មករ កម្មការិនី មកសួរ មិនមែនសួរដើម្បីសួរនោះទេ តែដើម្បីបានដឹងព័ត៌មានមួយចំនួនរបស់កម្មកត កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃ ពេលកម្មករ កម្មការិនីដំឡើងប្រាក់ឈ្នួល។

* សម្តេចតេជោ ហ៊ុន សែន សរសើរសេវាទូរស័ព្ទសែលកាតរបស់អ្នកឧកញ៉ា គិត ម៉េង ល្អជាងសេវារបស់ក្រុមហ៊ុនដទៃ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជូនលោក ឆៃ ស៊ីណារិទ្ធ ទៅកាន់ខេត្តភាគឦសាន គ្រប់គ្រងការងារសន្តិសុខ បន្ទាប់ពីវៀតណាម ផ្ទុះអំពើហិង្សា

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងប្រៃសនីយ ជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំទាញសេវាតាមទីតាំងសម្តេចរៀបចំកម្មវិធីផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកគ្រូ សាន សុជា ជួបសម្តែងការគួរសម។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាទប់ស្កាត់កុំឱ្យមានបងតូចបងធំ និងជម្លោះនៅតាមរោងចក្រ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវរួមគ្នាទប់ស្កាត់កុំឱ្យរោងចក្រក្លាយទៅជាកន្លែងប្រើប្រាស់ ឬចែកចាយគ្រឿងញៀន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា បើគ្មានយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងទេនោះ មិនដឹងថាកម្ពុជាមានវាសនាយ៉ាងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសុខសន្តិភាព។ មានសុខសន្តិភាព គឺមានឱកាសសម្រាប់ធ្វើរឿងគ្រប់បែបយ៉ាង។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមបក្សប្រឆាំងក្រៅប្រទេស ធ្វើយុទ្ធនាការមិនឱ្យពលរដ្ឋទៅបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យលោក រី គា សមាជិកអតីតបក្សសង្គ្រោះជាតិ បន្តបំផុសយុទ្ធនាការនេះបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ច្បាប់បោះឆ្នោតនឹងកែប្រែ។ អ្នកមិនចូលរួមបោះឆ្នោតឆ្នាំ២០២៣ មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ពន្យុះឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ របស់បក្សប្រឆាំង កុំទៅបោះឆ្នោត បន្ទាប់ពីច្បាប់ស្តីពីការបោះឆ្នោតត្រូវបានកែសម្រួល។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលជំរុញឱ្យសម្តេចធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត ព្រោះតែមេដឹកនាំក្រុមប្រឆាំង កំពុងផុសចលនា «WIFI» គឺរារាំងសមាជិកពួកគេមិនឱ្យចូលរួមបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោក ស ឡុងដេត កំពុងរត់គេចខ្លួន។ សម្តេចតេជោ ហៅ ស ឡុងដេត ឱ្យត្រឡប់មកវិញត្រៀមខ្លួនឡើងតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋសភា និងព្រឹទ្ធសភា ជួយរាជរដ្ឋាភិបាលក្នុងរឿងធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតទាំងសកល និងអសកល។


0 comments:

Post a Comment