-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, May 27, 2023

អាជ្ញាធររាជធានីភ្នំពេញពង្រឹងការអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views

លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងរយៈ ពេល ៥ ខែ ដើមឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ដោយរក្សាបាននូវសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈយ៉ាង ល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ដែលទើបកន្លងផុតទៅថ្មីៗនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញ ដោយក្តីមោទនភាពបំផុត។

លោក ហ៊ុន សុរិទ្ធី បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយបានបញ្ជាក់ថាក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ទោះបីចំនួនបទល្មើសព្រហ្មទណ្ឌដែលបានកើតមានក្នុងរាជធានីភ្នំពេញ មានការកើនឡើង ១៤៤/១៣៣លើក កើនឡើងចំនួន ១១ លើក ស្មើនឹង ៨,២% ប៉ុន្តែគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ១២២ ករណី ស្មើនឹង ៨៤,៧២% ចំនួនបទល្មើសរួម ដោយបានឃាត់ខ្លួនជនល្មើសចំនួន ២០៦ នាក់ និងបានដកហូតវត្ថុតាង ព្រមទាំងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត ដែលនេះ បានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តន៍

គោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដូច ភ្លៀងរលឹម របស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ។

ឯកឧត្ដម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យ និងជំរុញការអនុវត្តន៍គោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួង មហាផ្ទៃ បានថ្លែងថា  រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើ វិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឱ្យមាន គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាធានាសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ។  ឯកឧត្ដមបានបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលបានបង្កើតឱ្យមាន ការប្រឡងប្រណាំងនិងផ្តល់រង្វាន់លើកទឹកចិត្តចំពោះមូលដ្ឋានណាដែលអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះបានល្អជាងគេផងដែរ។

គួរបញ្ជាក់ថា៖ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចនេះរួមមាន៖ ១. ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦. មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ

និង៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

   

0 comments:

Post a Comment