-->
skip to main | skip to sidebar
គេហទំព័រ ស្ពាន សន្តិភព
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
    • កីឡាា
  • វប្បធម៌
  • កីឡា
  • ជីវិតកំសាន្ត
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Popular Posts

  • និយ័តករគណនេយ្យនិងសវនកម្ម ប្រកាសគាំទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្រេចបាននូវកិច្ចការដ៏មានតម្លៃជាប្រវត្តិសាស្រ្ត
    (ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការចរចាសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរ...
  • ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែ
    (ភ្នំពេញ)៖  ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ...
  • ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូពាក់ព័ន្ធ
    (ភ្នំពេញ)៖  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២...
  • សំឡេងសន្តិភាព បង្កបរិយាកាសឱ្យសាលារៀនតាមតំបន់ជម្លោះអាចដំណើរការសិក្សាដោយស្នាមញញឹម
    (ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅសង្កាត់កូនក្រៀល ក...
  • អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងផ្កាភ្ញី លម្អភ្លើងចម្រុះព័ណ៌ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល និងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦
    (ពោធិ៍សាត់)៖  ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ និងក្នុងឱកាសខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ...
  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ
    (ភ្នំពេញ)៖  ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២១ នៃព្រះរាជពិធីគ...
  • រដ្ឋមន្ត្រីសុខាភិបាល៖ យើងទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សុខភាពខ្លួនឯង ចំណែកគ្រូពេទ្យយកចិត្តទុកដាក់លើការព្យាបាលជំងឺ ប្រៀបបានកងទ័ពការពារទឹកដី
    (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលបានថ្លែងអំពាវនាវឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សុខភាពខ្លួនឯង ចំណែក...
  • រដ្ឋមន្ត្រីបរិស្ថាន៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវ ក្នុងការពង្រឹងភាពស្អាត និងការគ្រប់គ្រងធនធានធម្មជាតិ
    (ភ្នំពេញ)៖  លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថានន...
  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួន ១៤ស្ថាប័ន ដែលចាប់អារម្មណ៍លើទីផ្សារកម្ពុជា
    (ម៉ុងត្រេអាល់)៖  លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ...
  • ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញពីកូរ៉េខាងត្បូង និងបញ្ចប់ទស្សនកិច្ចនៅអាស៉ី ក្រោយជំនួបកំពូលជាមួយប្រធានាធិបតី ស៉ី ជីនពីង
    (ប៊ូសាន)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសកូរ៉េខាងត្បូងហើយ ក្រោយបិទបញ្ចប់កិច្ចប្រជុំទ្វេភាគី...

Categories

  • ទេសចរណ (3)
  • ទេសចរណ៍ (13)
  • ព័ត៌មានកីឡា (17)
  • ព័ត៌មានជាតិ (2183)
  • ព័ត៌មានសន្តិសុខ (52)
  • ព័ត៌មានសន្តិសុខជាតិ (7)
  • ព័ត៌មានសុខភាព (4)
  • ព័ត៌មានសេដ្ឋកិច្ច (2)
  • ព័ត៌មានអន្តរជាតិ (14)
  • សន្តិសុខសង្គម (59)
  • សេដ្ឋកិច្ច (21)

Friday, May 26, 2023

អាជ្ញាធរខេត្តកំពង់ធំ ជំរុញកសិករបង្កើនការដាំស្វាយចន្ទីរ ស្របពេលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយជាតិបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរ

ចំនួនអ្នកទស្សនា: Views
ថ្ងៃចេញផ្សាយ: May 26, 2023 sps-news.com No comments


(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានជំរុញប្រជាកសិករបង្កើនការដាំដុះស្វាយចន្ទីរដែលមានពូជល្អឲ្យបានច្រើន ស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិ «កម្ពុជាជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ទីផ្សាក្រៅប្រទេស»។

លោក ជា វ៉ាន់ចាន់ បានថ្លែងបែបនេះគឺនៅក្នុងពិធីទទួលប្រតិភូក្រុមហ៊ុនវិនិយោគជប៉ុន ដែលទៅធ្វើទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ ស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តបានឱ្យដឹង ខេត្តកំពង់ធំជាខេត្តមានសក្ដានុពលនៅក្នុងដំណាំស្វាយចន្ទីរ ក្រៅពីដំណាំកសិឧស្សាហកម្មផ្សេងៗទៀតនោះ គឺកសិករបានធ្វើការដាំដុះនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា ហើយកសិផលដែល ប្រជាកសិករបានប្រមូលនិងលក់ជូនទៅឱ្យពាជណិជ្ជករនាំចេញទៅក្រៅប្រទេសមួយចំនួន ហើយចំនួនទៀតគឺបានលក់ជូនក្រុមហ៊ុនកែច្នៃ ក៏ដូចជាសិប្បកម្មផ្សេងៗផងដែរ។ ជាក់ស្ដែង គឺនៅក្នុងក្រុមហ៊ុន TPC នេះ ក៏មានការប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករយកមកកែច្នៃ ដើម្បីនាំចេញប្រទេសជប៉ុនផ្ទាល់តែម្ដង។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោកបានសំណូមពរដល់ប្រជាកសិករបង្កើនការថែទាំដំណាំរបស់ខ្លួន ក៏ដូចជាការប្រើប្រាស់ថ្នាំក្ដី ជីក្ដី ឬបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលដែលមានគុណភាព។

លោកអះអាងថា រដ្ឋបាលខេត្តក៏បានទាក់ទាញវិនិយោគិន ជាក់ស្ដែងគឺវិនិយោគិនមកប្រទេសជប៉ុនដែលអញ្ជើញមកថ្ងៃនេះគឺមានជាង១០ក្រុមហ៊ុន ដែលចាប់អារម្មណ៍ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះ។ អ្វីដែលយើងទទួលបានក្រៅពីគ្រាប់ស្វាយចន្ទី គឺអាចយកសម្បកគ្រាប់ធ្វើជាប្រេងដែលមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុនជាដើម។

រដ្ឋបាលខេត្តក៏បានជំរុញឱ្យវិស័យឯកជននានាដែលមានបំណងចង់វិនិយោគទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះផងដែរ ដោយរដ្ឋបាលខេត្តនឹងជួយគាំទ្រទាំងផ្នែកផ្លូវច្បាប់ ក៏ដូចជាការសម្របសម្រួលផ្សេងៗ ជួយបង្កលក្ខណៈឱ្យពួកគាត់អាចលទ្ធភាពក្នុងការបើក និងការកែច្នៃនូវគ្រាប់ស្វាយចន្ទីសម្រាប់ជួយសម្រាលបន្ទុក ពិសេសគឺទីផ្សារដ៏ធំរបស់ប្រជាកសិករ។

លោក អ៊ីម៉ាហាស៊ី តាកាយូគី IMAHASHI TAKAYUKI) តំណាងក្រុមហ៊ុន Top Planning Corporation (TPC) បានឱ្យដឹងថា ស្វាយចន្ទីរនៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ជាកន្លែងផលិតស្វាយចន្ទីធំជាងគេមួយ ក្នុងពិភពលោក ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយនោះគឺគ្មានការកន្លែងកែច្នៃច្រើនក្នុងប្រទេស ហើយឥឡូវនេះខាងក្រុមហ៊ុនជប៉ុនមានការចាប់អារម្មណ៍ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសនេះ។

លោកបន្តថា ចំពោះផែនការរបស់ក្រុមហ៊ុន មិនសំដៅតែទីផ្សារប្រទេសជប៉ុនទេ គឺអាចទៅកាន់ទីផ្សារប្រទេសចិន អឺរ៉ុប អូស្ត្រាលីជាដើម ប៉ុន្តែដោយសារដំបូងនេះគឺធ្វើការសាកល្បងទៅលើទីផ្សារជប៉ុនសិន ហើយយើងក៏ទទួលបានជោគជ័យរហូតទៅដល់មានផ្សារទំនើបចំនួន៣០០កន្លែង ដែលទទួលទិញផលិតផល។

លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងរោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ បានលើកឡើងថា មកដល់ឆ្នាំ២០២៣ ជ័យសម្បូរបានរៀបចំកែច្នៃរៀបចំពង្រីកទីផ្សារ និងធ្វើការសហការជាមួយក្រុមហ៊ុន Top Planning ផងដែរ។

សម្រាប់ការចុះកុងត្រាជាមួយកសិករនៅក្នុងជ័យសម្បូរមានចំនួន៩ក្រុម អេស៊ីនៅខាងព្រះវិហារមានចំនួន៤ក្រុម ចំណែកនៅកំពង់ធំកំពុងរៀបចំសហការជាមួយខាងអេស៊ីកំពង់ធំចំនួន៤ក្រុមទៀត ហើយជាពិសេស គឺមានកសិករគំរូ របស់ជ័យសម្បូរ គឺមានចំនួន៥០គ្រួសារហើយ ដូច្នេះសម្រាប់ការចុះកុងត្រាជាមួយកសិករ គឺមិនទាន់ប្រមូលទិញពីគាត់អស់ទេ គឺទិន្នផលដែលកសិករប្រមូលបានមានបរិមាណច្រើន ដោយសារជ័យសំបូរនៅមានកម្រិតនៅឡើយ អ៉ីចឹងយើងរៀបចំជាស្ដង់ដាមួយ ដើម្បីប្រមូលទិញជាគំរូសាកល្បងជាមួយកសិករ បើសិនយើងធ្វើការប្រមូលទិញពីកសិករគំរូទាំង៩ក្រុម យ៉ាងហោចណាស់ក៏បានចំនួនពីរពាន់តោនដែរ។ ប៉ុន្តែសម្រាប់ទាំង៩ក្រុមនោះ ត្រូវការចំណាយដើមទុនច្រើន បើសិនយើងត្រូវការកុងត្រាពីគាត់ ប៉ុន្តែដោយសារយើងទើបតែចាប់ផ្ដើម មិនទាន់ជាក់ជាក់ជាមួយពួកគាត់ ។

ផែនការនៅក្នុងការចុះ MOU នេះ បើសម្រាប់ក្រុមហ៊ុន ជ័យសម្បូររបស់យើងនេះ មានការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនចំនួន៣ គឺមានជប៉ុន កូរ៉េ និងកាណាដា ប៉ុន្តែនៅក្នុងនោះក៏មានចិនផងដែរ ហើយយើងគិតថាបរិមាណនៅក្នុងការផ្គត់ផ្គង់ គឺមានផលិតផលសម្រេចពី៤០០ទៅ៥០០តោន ស្មើនឹងគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃចំនួន១៥០០តោន ដែលត្រូវផ្គត់ផ្គង់ក្នុងឆ្នាំ២០២៣។

លោកស្រីផ្ដាំផ្ញើទៅដល់ប្រជាកសិករដាំស្វាយចន្ទីទាំងអស់ចូលរួមគាំទ្រទៅលើស្តង់ដា ដើម្បីឱ្យគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជារកបានទីផ្សារកាន់តែល្អ ដើម្បីឱ្យក្រុមវិនិយោគចូលរួមគាំទ្រស្ដង់ដារបស់យើងកាន់តែច្រើន។

លោកស្រីក៏បានស្នើឱ្យរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្សព្វផ្សាយទីផ្សារ និងជួយជ្រោមជ្រែងឱ្យមានការបើកវគ្គបណ្ដុះបណ្ដាលផ្ទាល់ជាមួយកសិករនៅក្នុងវគ្គគ្រប់គ្រង ក្រោយប្រមូលផលដើម្បីទទួលបានស្ដង់ដា គ្រាប់ស្រស់ឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យស្វាយចន្ទីកម្ពុជាកាន់តែប្រសើរឡើង៕

អ្នកនិពន្ឋ: ព័ត៌មានជាតិ
Newer Post Older Post Home

0 comments:

Post a Comment



Popular Posts

  • ព្រឹកនេះ សម្តេចតេជោហ៊ុនសែនអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅវិមានសន្តិភាព
  • ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង
  • មន្ទីរសុរិយោដីខេត្តព្រះសីហនុចុះពិនិត្យវាស់វែងទីតាំងដី តាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ប្ដឹងទប់ស្កាត់ ផ្អាកផ្ដល់វិញ្ញាបនបត្រ20ប័ណ្ណ ក្នុងទំហំដី135ហិចតា ដែលមានទំនាស់ជិត20ឆ្នាំ
  • ព្រឹកថ្ងៃនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ
  • ទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ
  • សង្វៀនជល់មាន់ បើកលេងយ៉ាងពេញទំហឹងក្នុង ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
  • មេឈ្មួញធ្វើសារាចរណ៍រកស៊ីឈើយ៉ាងរលូននៅកំបន់D3ស្រុកស្នួលខេត្តក្រចេះ
  • ព្រះវិហារករណីបទល្មើសនេសាទដាក់រ៉ាវក្រុងព្រះវិហារនិងស្រុកត្បែងមានជ័យ។ជាអាណាធិបតេយ្យនៅចំណុចអូរព្រាលនិងចំណុចព្រែកអញ្ចាញ។
  • ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ មួយន្លែងលេងយ៉ាងបានយ៉ាងរលូនគ្មាន អាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបសោះឡើយ
  • រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ ដែលស្ថិតនៅខេត្តកំពង់ធំ កំពុងមានការការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

 
រក្សាសិទ្ធិ: © 2020. គេហទំព័រ ស្ពាន សន្តិភព -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE វ៉ាន់ ស៊ីម ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 ….