-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, April 18, 2023

អភិបាលរងខេត្តស្វាយរៀង សំណេះសំណាលជាមួយមន្ត្រីកងអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីចំនួន ៤៨នាក់ មុនចេញទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

ចំនួនអ្នកទស្សនា: Views

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤៨នាក់ មុនចេញទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការចូលរួមពីឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ឧត្ដមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត នាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត និងក្រុមគ្រួសារ អាណាព្យាបាលយោធិន។

លោក ប៉េង ពោធិ៍សា បានថ្លែងថា ការជ្រើសរើសមន្ត្រីកងរាជអាវុធហត្ថថ្មីនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរដែនដីខេត្តស្វាយរៀង ចំពោះការស្ម័គ្រចិត្តរបស់ប្អូនៗយុវជន ចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិនៃយើង។

លោកអភិបាលរងខេត្ត ក៏សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យច្រើន និងទុកជាតិទុកប្រជាជនឱ្យខ្ពស់ជាងផលប្រយោជន៍ខ្លួន៕

0 comments:

Post a Comment