-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, January 27, 2023

រដ្ឋបាលខេត្តព្រះសីហនុ និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ជួបពិភាក្សាគ្នាពីករណីជួញដូរមនុស្ស

ចំនួនអ្នកទស្សនា: Views



 (ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់សាន់ (Data's Sri Abb Jalil Bin Hassan) ស្នងការនគរបាលនៃប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ ស្តីពីការជួយដូរមនុស្សនៅសាលាខេត្តព្រះសីហនុ។

លើកឡើងនាឱកាសនោះលោកម៉ាង ស៊ីណេត បានឱ្យដឹងថា ប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការស្នាក់នៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៣ ខែមករា ២០២៣ ស្នាក់នៅរយៈពេលវែងមានចំនួន ៤៦៨នាក់ ស្រី៩៥នាក់ បំរើការងារនៅកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូរ សហគ្រាស រោងចក្រ គ្រឹះស្ថានសិក្សា សហគមន៍ និងប្រកបអាជីវកម្មជាដើម។ ទាក់ទងនឹងការទទួលពាក្យបណ្តឹងតាមរយផេកហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម និង Hotline១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចតាមរយៈពាក្យបណ្តឹងនានា ចូលមករដ្ឋបាលខេត្ត ជាលទ្ធផលប្រតិបត្តិការចាប់ពីថ្ងៃទី៣ ខែតុលា ២០២២ ដល់ថ្ងៃទី១៧ ខែមករា ២០២៣ ខេត្តបានទទួលពាក្យបណ្តឹង២៣ តាមរយៈហ្វេសបុកផេកសម្តេចក្រឡាហោម ៣០៥បណ្តឹង តាមរយ:បណ្តឹង Hotline ១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ៦បណ្តឹង តាមរយៈHotline ជនបរទេស ១បណ្តឹង ក្នុងនោះក៏មានបណ្តឹងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន៣ករណីផងដែរ។

លោក ដាតុស្រី អាប់ដុលចលីល ប៊ីនហាស់សាន់ បានឱ្យដឹងដែរថា ការជួញដូរមនុស្សជាក្តីកង្វល់ និងធ្វើឱ្យមានការប៉ះពាល់ដល់ពិភពលោក ប្រទេសម៉ាឡេស៊ីបានខិតខំប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្ស ដោយផ្អែកនឹងច្បាប់ យើងទទួលបានដំណឹងពីការជួញដូរមនុស្សពីម៉ាឡេស៊ី តាមហេតុផលជនរងគ្រោះបញ្ចាក់ថា មានការជួញដូរ ដោយស្នើសុំការអន្តរាគមន៍ជួយសង្គ្រោះនៅក្រៅប្រទេស ក្នុងនោះក៏មាននៅកម្ពុជាផងដែរ ព្រោះការជួញដូរមនុស្សមិនមែនជាការទទួលខុសត្រូវរបស់ភ្នាក់ងារណាមួយទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រមទាំងមានការសម្របសម្រួលសហការគ្នារវាងភាគីនៃប្រទេសនីមួយៗផងដែរ។

លោក ដាតុស្រី អាប់ដុលចលីល ប៊ីនហាស់សាន់ បានបន្ថែមថា ជាកិត្តិយសណាស់ដែលរដ្ឋបាលខេត្តព្រះសីហនុបានទទួលស្វាគមន៍នាពេលនេះ ក្នុងគោលបំណងស្វែងរកវិធីសាស្ត្រកំណត់ទីតាំងជួយសង្គ្រោះជនរងគ្រោះ ពីការស្នើសុំកិច្ចសហការពីប្រទេសពាក់ព័ន្ធក្នុងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីឈានទៅចាប់ខ្លួនជនឆរបោក ហើយម៉ាឡេស៊ីក៏ចង់បានព័ត៌មាន និងបទពិសោធន៍ ដើម្បីចែករំលែកផ្សព្វផ្សាយដល់ប្រជាជនម៉ាឡេស៊ីផងដែរ។ សង្ឃឹមថារដ្ឋាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលកម្ពុជា តាមកិច្ចពិភាក្សានេះនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមកប្រឆាំងនឹងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធិភាពនាពេលខាងមុខ។

លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះ សីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ី មកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ទន្ទឹមនោះក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ។ លោកសន្យាថានៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចេណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ៕


0 comments:

Post a Comment