-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, January 2, 2023

អភិបាលខេត្តអញ្ជើញក្នុងពិធីបុណ្យសម្ពោធមហាឆ្លងកុដិ វត្តប្រជុំសាគរខ្សុំ ស្រុកកៀនស្វាយ

ចំនួនអ្នកទស្សនា: Views

កណ្ដាល :ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ មហាកុដិ និង សមិទ្ធផលនានាក្នុងវត្តប្រជុំសាគរខ្សុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ ឡើងជាព្រះគ្រូវិសុទ្ធីសីលសំវរ ជឹម សុធី គណៈមហានិកាយ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ ព្រះសង្ឃជាច្រើនអង្គ បាននិងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។

ឯកឧត្ដម បន្តថា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្កកើតមាននូវសមិទ្ធផលជាច្រើន បម្រើឱ្យផលប្រយោជន៍សាធារណៈ ដូចអ្វីដែលយើងបាន និងកំពុងឃើញនាពេលបច្ចុប្បន្ន និងបានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខសប្បាយ មានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យកិច្ចដំណើរការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានខេត្ត ប្រព្រឹត្តិទៅដោយរលូន តាមផែនការគ្រោងទុក ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានបន្តទៀតថា ពេលនេះទូទាំងខេត្តមានការប្រែមុខមាត់ថ្មី មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នា មានព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិ៤F « តេជោក្រុងតាខ្មៅ » មានសួនច្បារ, ភ្លើងបំភ្លឺផ្លូវ, ស្ពាន, អគារមន្ទីរពេទ្យ, សាលារៀន, វត្តអារាម, សំណង់អគារបម្រើប្រយោជន៍សេវារដ្ឋបាល និងសេវាសង្គម, និងសំណង់អគារធំៗ កំពុងរីកស្គុះស្គាយ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងលេចរូបរាងលើទឹកដីខេត្តកណ្តាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភព ៕ ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment