-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, December 22, 2022

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ ជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង់ពន្ធឲ្យបានត្រឹមត្រូវ ដើម្បីធានានូវតម្លាភាព

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ​ បានជំរុញសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវកាតព្វកិច្ចសារពើពន្ធ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់ធនធាន ចំពោះម្ចាស់មូលនិធិ។


ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត កែន សម្បត្តិ តំណាងលោក គង់ វិបុល រដ្ឋមន្តី្រប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ(e-Filing)» សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារនៃនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងលោក-លោកស្រី នាង កញ្ញា ដែលជានាយក នាយិកា និងអ្នកតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២៧០នាក់ ដែលបានរៀបចំដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (Cooperation Committee for Cambodia-CCC) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

បណ្ឌិត កែន សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវកាតព្វកិច្ចសារពើពន្ធបានល្អ និងកាន់បញ្ចិកាគណនេយ្យបានត្រឹមត្រូវ ក៏ធានាបាននូវតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់ធនធាន ចំពោះម្ចាស់មូលនិធិ»។

ទន្ទឹមគ្នានេះ បណ្ឌិត កែន សម្បត្តិ បានលើកឡើងថា ការពង្រឹងអភិបាលកិច្ចល្អ គឺត្រូវធ្វើទ្វេទិស ទាំងខាងរដ្ឋបាលសារពើពន្ធ ទាំងខាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

លោកថា ជាក់ស្តែង នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រេចបានលើសផែនការខ្ពស់ ជាប្រវត្តិសាស្ត្រ គឺលើស ២៤.០២% និងរយៈពេល ១១ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ១១៤% នៃផែនការ៕



0 comments:

Post a Comment